EX-M បំផ្លាញបាក់តេរីអាក្រក់លើទ្រុងសត្វ បណ្ដេញសត្វល្អិត លើដំណាំ

 

 

 

 

 

យើង​យក​មេ EX-M បំ​លែង​ជា​អាវុធ​ពីរ​ប្រភេ​ទ ដែល​ត្រូវការ​ចាំបាច់​ប្រើប្រាស់​រៀងរាល់​ថ្ងៃ​នោះ គឺ​
​១- បំផ្លាញ​បាក់តេរី​អាក្រក់​លើ​ទ្រុង​សត្វ នៅតាម​ទ្រុងមាន់ ទា ជ្រូក ដែល​កើតចេញ​ពី​ភាពកខ្វក់ ក្នុង​ទ្រុង​
​២- បណ្តេញ​សត្វល្អិត ស៊ី​បំផ្លាញ​ដំណាំ ដូចជា ស្រូវ សណ្តែក ពោត ….. ៘​
​យើង​នឹង​បង្កើត​បណ្តេញ​សត្វល្អិត​ចង្រៃ (​បាក់តេរី​អាក្រក់​) តាម​ទ្រុង មាន់ ទា ជ្រូក និង​កន្លែង​ក្លិនស្អុយ​

ក​- អាវុធ​បំផ្លាញ​បាក់តេរី​អាក្រក់​លើ​ទ្រុង​សត្វ​
១- ការត្រៀម​សំភារៈ​
​​        + ធុង​ស្អាត​ចំណុះ ៤០​លីត្រ ដែល​មាន​គំរប​បិទ​ជិត ចំនួន​១ ។​
​        + ធុង​ស្ពេត​ត្រូ​លាង​ស្អាត ចំនួន​១ ។​
​        + ត្បាល់បុក​រុក្ខជាតិ ចំនួន​១ ។​
២- តារាង​ធាតុ​ផ្សំ​

​០១

  មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​)   ១ លីត្រ​

០២​

  កា​កស្ករ   ១ លីត្រ​

០៣​

  ស្រាស (​កំរិត​ខ្លាំងក្លា ៤០​ដឺ​ក្រេ​)​   ​១.៥ លីត្រ​

០៤​

  ទឹក​ខ្មេះ (​កំរិត​ជូរ ៥​ភាគរយ​)​   ​១ លីត្រ​

០៥

  ទឹកស្អាត   ៥ លីត្រ​


៣- វិធី​ធ្វើ​
​ ​- យក​ធុង​ស្ពែ​ត្រូ​ចាក់​ទឹកស្អាត​ចំណុះ​១០​លីត្រ លាយ​ស្រាស ១.៥​លីត្រ លាយ​ទឹកខ្មេះ ១​លីត្រ និង​កាក​ស្ករ ១​លីត្រ​ច្របល់​កូរ​គ្នា​អោយ​សព្វ​ល្អ ។ បន្ទាប់​មក​ចាក់ EX-M ១​លីត្រ និង​កូរ ​ម្តងទៀត​ហើយ​ទឹក​ល្បាយ​ទាំងនេះ​ចាក់​ចូលក្នុង​ធុង​ចំណុះ ៤០​លីត្រ និង​មួល​គំរប​ធុង​អោយ​ជិត​ល្អ​រហូត​ដល់​ខ្យល់​ចូល​លែង​បាន ។ ផ្អាប់​ទុក​រយៈពេល ៧​ទៅ ១៥​ថ្ងៃ​ជា​ការសម្រេច​បាន​ជី ​បណ្តេញ​សត្វល្អិត ។​

៤- វិធី​បំផ្លាញ​បាក់តេរី​អាក្រក់​លើ​ទ្រុង​សត្វ​
​- យក EX-M បំផ្លាញ​បាក់តេរី​អាក្រក់ ១​លីត្រ លាយ​ជាមួយ​ទឹកស្អាត ៥០​លីត្រ​បាញ់​លើ​ទ្រុង​សត្វ សំរាប់​អាទិត្យ​ដំបូង (​ទឹកស្អាត ១​លីត្រ លាយ​បណ្តេញ​សត្វល្អិត ២០​សេ​សេ​) បាញ់​អោយ​សព្វ​ជុំវិញ​បរិវេណ​ទ្រុង​សត្វ ។​
​- យក EX-M បំផ្លាញ​បាក់តេរី​អាក្រក់ ១​លីត្រ លាយ​ជាមួយ​ទឹកស្អាត ១០០​លីត្រ​បាញ់​លើ​ទ្រុង​សត្វ សំរាប់​អាទិត្យ​បន្ទាប់(​ទឹកស្អាត ១​លីត្រ លាយ​បណ្តេញ​សត្វល្អិត ១០​សេ​សេ​) បាញ​ឲ្យ​សព្វ​ជុំវិញ​បរិវេណ​ទ្រុង​សត្វ ។​
​- អាទិត្យ​ទី​៣ យើង​យក​បំផ្លាយ​បាក់តេរី​អាក្រក់ ១​លីត្រ​លាយ​ជាមួយ​ទឹកស្អាត ២៥០-៥០០​លីត្រ បាញ់​លើ​ទ្រុង​សត្វ ១​អាទិត្យ ២​ដង​ជា​កំហិត ។​
​ ​- ពេល​សត្វ​ឈឺ យើង​អាច​យក​វា​លាយ​ផ្សំ​ជាមួយ​មេ EX-M ដោយ​ខ្នាត​ស្មើគ្នា បញ្ច្រក​សត្វ​ឈឺ ទៅតាម​អាយុ​សត្វ តូច ធំ ។​
​ ​- ចំពោះ​ត្រី​ដែល​មាន​ចៃ​យើង​យក EX-M បំផ្លាញ​បាក់តេរី​អាក្រក់ ១​លីត្រ លាយ EX-M បំបែក​ចំនួន ៣០​លីត្រ ប្រើ​លើ​ស្រះ​ត្រី ១៦០០​ម៉ែត្រ​ការេ ។ ដើម្បី​កំចាត់​ចៃ​ដែល​តោង​លើ​ត្រី ​ជាហេតុ​បណ្តាល​អោយ​ត្រី​ស្លាប់ ។​
​ ​ការប្រើ​បែបនេះ មាន​ប្រសិទ្ធិភាព​ខ្ពស់បំផុត សំរាប់​សំលាប់​ពពួក​បាក់តេរី​បង្ក​រោគ និង​ចៃ​តោង​លើ​ខ្លួន​ត្រី ។​

​ខ​- បណ្តេញ​សត្វល្អិត​លើ​ដំណាំ​
​ក្រោយពី​បាន​ធ្វើ​បាន​សំរេច EX-M បំផ្លាញ​បាក់តេរី​អាក្រក់ យើង​ត្រូវ​យក​ត្រាំ​ជាមួយ រុក្ខជាតិ​កាច​ដូច​តារាង​ខាងក្រោម :

​០១

  វល្លិ៍​បណ្តូល​ពេជ្រ (​ចិញ្ច្រាំ​អោយ​ម៉ត់​)​   ៣ គីឡូក្រាម​

០២​

  ស្លឹក​ស្តៅ (​ចិញ្ច្រាំ​អោយ​ម៉ត់​)​   ៤ គីឡូក្រាម

០៣​

  ម្ទេស​ទុំ (​ចិញ្ច្រាំ​អោយ​ម៉ត់​)​   ​១ គីឡូក្រាម

០៤​

  ខ្ទឹម​ក្រហម​(​ចិញ្ច្រាំ​អោយ​ម៉ត់​)​   ០.៥ គីឡូក្រាម​

០៥

  ខ្ទឹម​ស រឺ​ខ្ទឹមបារាំង (​ចិញ្ច្រាំ​អោយ​ម៉ត់​)   ០.៥ គីឡូក្រាម

០៦

  ម្តេង (​ចិញ្ច្រាំ​អោយ​ម៉ត់​)​   ​០.៥ គីឡូក្រាម

០៧​

  ថ្នាំ​ខ្លាំង រឺ​ថ្នាំជក់ (​ចិញ្ច្រាំ​អោយ​ម៉ត់​)​   ០.៥ គីឡូក្រាម

០៨​

  ​រុក្ខជាតិ​កាច មាន​ជាតិពុល ឈួល ល្វីង​មួយចំនួន បើ​មាន (​ស្លែង ក្តួច ក្បៀស ប្រង់ …)

០៩

  EX-M បំផ្លាញ​បាក់តេរី​អាក្រក់​   ១០ លីត្រ

​​​ធាតុ​ផ្សំ​ក្នុង​តារាង យើង​ត្រូវការ​ចំ​លាស់ រឺ​ប្តូ​រវា​ជា​ញឹកញាប់ ជៀសវាង​បង្ក​ការ​ផ្ស៊ាំ​ដល់​សត្វល្អិត​បំផ្លាញ ។​
​វិធី​ធ្វើ :
​ ​ដូច​ការ​ធ្វើ​ជី​បំប៉ន​ដែរ ដាក់​ក្នុង​ស្បៃ​កា​រ៉ុង ផ្អាប់​ទុក ១៥​ថ្ងៃ ទើប​សំរេចបាន បណ្តេញ​សត្វល្អិត​លើ​ដំណាំ ។​
​វី​ធី​ប្រើ :
​ ​- យក​បណ្តេញ​សត្វល្អិត​លើ​ដំណាំ ១​លីត្រ លាយ​ទឹក ៥០០​លីត្រ បាញ់​លើ​ដំណាំ​ដែល​សត្វល្អិត​ស៊ី (​ក្រាស​ខ្មៅ សត្វល្អិត​ស្លាប​ទន់ និង​រឹង​មួយចំនួន​) ។ ការប្រើប្រាស់​អាច​ប្រែប្រួល​តាម​កាលៈទេសៈ ។​

កំទេចកំទីផ្ទះបាយជី (EX-M) ល្អណាស់

១- សេចក្តី​ផ្តើម​
​          ដោយ​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​កសិកម្មទន្ទឹម​នឹង​នេះ​ដើម្បី​លើកតំ​កើន ​ជីវភាព​រស់ នៅ​របស់​ប្រជាកសិករ​នាពេល​បច្ចុប្បន្ន​អោយ​កាន់តែ​រីកចំរើន​នា​ ទស្សវត្ស​ន៍​ទី២១​នេះ ក្រុមហ៊ុន​ ជីធម្មជាតិ អ៊ី អ៊ិក្ស អិម (​ខេ​ម​បូឌា​) បាន​ខិតខំ​រិះរក​គ្រប់​បច្ចេកទេស​ថ្មីៗ    ដើម្បី​ច្នៃប្រឌិត​រាល់​វត្ថុ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​អោយ​ក្លាយជា​ជី ។ សូម្បី​តែ​កាកសំណល់​កំទេចកំទី​នៅក្នុង ​ផ្ទះបាយ​ក៏​ជា​ជី​ដែរ ។​

២- តារាង​ធាតុ​ផ្សំ​

​០១

  ធុង​មួយ​ដែល​មាន​គំរប​បិទ​ជិត​ល្អ ហើយ​មាន​ក្បាល​រ៉ូ​ប៊ីនេ​ ​   ០១

០២​

  កំទេចកំទី​ផ្ទះបាយ​និង​កាក​សំណល់​ផ្សេង​សើម​   ​២ គីឡូក្រាម​

០៣​

  មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​)​   ១០ សេ​សេ

០៤​

  កា​កស្ករ   ១០ សេ​សេ

​៣- វិធី​ធ្វើ​
​ •ប្រមូល​កំទេចកំទី​នៅក្នុង​ផ្ទះបាយ​ដែលមាន ប្រមាណ​ជា ២​គីឡូក្រាម ដាក់​ក្នុង​ធុង ។​
​ ​•ដាក់​ប្រមូល​កំទេចកំទី​នៅក្នុង​ផ្ទះ​បាយ​ដែល​មាន ចូល​ធុង​មួយ​ដែល​មាន​គំរប​បិទ​ជិត​ល្អ ។​
​ •យក​មេ​ចំណីអាហារ​សត្វ និង​រុក្ខជាតិ ឬ​ជី​ស្ងួត អង្កាម​រស់​ប្រមាណ​ជា ២​ខាំ មក​លាយ​ច្របល់​ចូលគ្នា អោយ​សព្វធ្វើ​បែប​នេះ​ជា​ប្រចាំ​ថ្ងៃ ។​
​ ​•ករណី​នៅ​តែ​មាន​ក្លិនស្អុយ សូម​ចាក់​មេ EX-M ៥​សេ​សេ បន្ថែម​ពីលើ​ទៀត​រហូត​ដល់​បាត់​ក្លិន

៤- វិធី​ប្រើ​
​        ច្រោះ​យក​ទឹក​ដែល​ផ្អាប់​ក្នុង​ធុង​នោះមក​ប្រើ​ស្រោច​ដំណាំ ១​លីត្រ លាយ​ទឹកស្អាត ១០០០​លីត្រ (​ទឹកស្អាត ១​លី​ត្រលាយ​ជី​កំទេចកំទី​ផ្ទះបាយ ១​សេ​សេ​) ។ ចំណែក​កាក​ដែល​នៅសល់​យក​ទៅប្រើ​ក្នុង​រង​ដំណាំនិង​តាម​សំយាប​មែក​គល់​រុក្ខជាតិ ។​

៥- ផលប្រយោជន៍​
​ ​      ជា​ជំនួយ​ដល់​រុក្ខជាតិ​មាន ផ្កា ផ្លែ និង ស្លឹក (​លោកអ្នក​អាច​បាញ់ ឬ​ស្រោច​ក៏បាន​) និងកាត់ បន្ថយ​ការនាំ​សារ​ជាតិគីមី​ពុល​ចូល​ផ្ទះ និង​ចូល​បៀតបៀន​សុខភាព​របស់​លោក​អ្នក ។​

វីធីប្រើប្រាស់ទឹកមូត្រ (ទឹកនោម) ធ្វើជាជីដាំដំណាំ

វី​ធី​ប្រើប្រាស់​ទឹកមូត្រ (​ទឹកនោម​) ធ្វើ​ជា​ជី​ដាំ​ដំណាំ

​    ទឹក​នោម​ដែល​យើង​បន្ទោ​របង់​ចោល​ជា​រៀងរាល់ថ្ងៃ គឺជា​ដី​អាច​ត្រូវបាន​យកមកប្រើ​សម្រាប់​ដាក់​ដំណាំ​បាន​យ៉ាង​ប្រសើរ   បើសិនជា​យើង​ដឹង​ពី​របៀប​កែច្នៃ​វា ។  ​កសិករ​ខ្មែរ​យើង​ដែល​ជា​អ្នក​ដាំ​ដំណាំ​ខ្លះ​បាន​ដឹង​ពី​របៀប​ប្រើប្រាស់​ទឹកនោម​នេះ​យ៉ាង​ស្ទាត់ជំនាញ ។ ជា​ពិសេស​អ្នក​ដាំ​ថ្នាំជក់​នៅ​ខេត្ត​បាត់ដំបង​កាលពី​មុន​របប​ខ្មែរក្រហម និង​ក្នុង​របប​ខ្មែរក្រហម​បាន​ប្រើប្រាស់​ ទឹក​នោម​ស្រោច​ធ្វើឲ្យ​ដើម​ថ្នាំជក់ ដុះ​លូតលាស់​ល្អ​និង​ធ្វើឲ្យ​ថ្នាំជក់​នោះ “​ខ្លាំង​” (​ថ្នាំ​ខ្លាំង​) មិន​សាប ។  អ្នក​ដាំ​ដំណាំ​បន្លែ​យក​ស្លឹក​សឹង​ទទួលបាន​ជោគជ័យ​ដូចគ្នា    ពីព្រោះ​ទឹកនោម​សម្បូរ​ដោយ​សារធាតុ អា​ស៊ូ​ត ( នី​ត្រូ​ហ្សែ​ន​) និង សារធាតុ​រ៉ែ​ផ្សេងៗ ជាច្រើន​ទៀត ។

​​របៀប​ប្រើ​មាន​ពីរ​យ៉ាង :

ទី​១ យើង​អាច​យក​ទឹក​នោះ មក​លាយ​ជាមួយ​ទឹក​ធម្មតា​ក្នុង​អត្រា​ទឹក​៥ ទឹកនោម ១ ( ទឹក៥​លីត្រ ទឹកនោម១​លីត្រ) ត្រូវ​ប្រើ​វា​ភ្លាមៗ ក្នុង​ថ្ងៃ​តែមួយ ស្រោច​ទៅលើ​គល់​ដំណាំ​តែ​មិន​ស្រោច​លើ​ស្លឹក​ទេ ។​

ទី​២ ក្នុង​ទឹក​នោះ ១០​លី​ត្រលាយ​អំបិល​ចំនួន ១០​ក្រាម  ទុក​រយៈពេល​២៤​ម៉ោង   បន្ទាប់មក​​​ យក​ទឹកនោម​នោះ​  មក​លាយ​ជាមួយ​ទឹក​ធម្មតា​ចំនួន​២០​លីត្រ ទៅ ៣០​លីត្រ  សម្រាប់​ស្រោច​ដំណាំ​ឈើ​ហូប​ផ្លែ ដែល​មាន​ដើម​ធំៗ ៕

ការបណ្តុះ អ៊ី អ៊ិក្ស អិម(EX-M)

ការបណ្តុះ អ៊ី អ៊ិក្ស អិម ឬ EX-M សំចៃ
ដើម្បីបំបាត់​ក្លិនស្អុយ ការពារ​បរិស្ថាន

១- ការត្រៀម​សំភារៈ​
​ ​ក​- ធុង ឬ​ប៉ោត​ដែល​ដាក់​បាន​ទឹក​ចំណុះ ១០​លីត្រ ចំនួន ១ ។​
​ ​ខ​- កាន​ជ័រ​ចំណុះ ៣០​លីត្រ ចំនួន ១ ដែល​មាន​គំរប​បិទ​ជិត​ល្អ ខ្យល់​មិនអាច​ចេញចូល​បាន
​ ​គ​- ចាន​ធុន​ជ័រ ដែល​មាន​ចំណុះ ៥០​លីត្រ​ទឹក ។​

២- តារាង​ធាតុ​ផ្សំ​

០១

  មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​)   ១ លីត្រ​

០២

  កា​កស្ករ​   ១ លីត្រ​

​០៣​

  ទឹកស្អាត (​ទឹក​អណ្តូង​លូរ ទឹកភ្លៀង …​៘​)​   ១៨ លីត្រ​

លក្ខណៈ​ពិសេស​នៃ​ធាតុ​ផ្សំ
​ ​- ទឹកស្អាត : ទឹក​ដែល​ល្អ​បំផុត​សំរាប់​លាយ​ជី គឺ​ទឹក​អណ្តូង​លូរ ទឹកភ្លៀង ទឹក​អណ្តូងស្នប់(​ពេល​បូម​បាន​ទឹក​ហើយ​ត្រូវ​ទុក​ទឹក​នោះ​ចោល​រយៈពេល ២៤​ម៉ោង ទើប​យក​ទឹក​មក​លាយ​ជី​បាន​) ។ ចំពោះ EX-M បំបែក​សូម​ធ្វើ​ដោយ​យកចិត្តទុកដាក់​បំផុត ព្រោះ​តួនាទី​របស់​វា​សំរាប់​បង្កើន​ជីវជាតិ​ដល់​សត្វ​ក្នុង​ទឹក​គ្រប់​ប្រភេទ ពិសេស​ត្រី​ចិញ្ចឹម​របស់​លោក​អ្នក ។​

៣- វិធី​ធ្វើ​
​ ​- ចាក់​ទឹកស្អាត ១៨​លីត្រ និង​កាក​ស្ករ ១​លីត្រ ចូល​ក្នុង​ចាន​ធុន​ជ័រ ហើយ​កូរ​ល្បាយ​នេះ​អោយ​រលាយ​សព្វ(​កុំអោយ​មាន​កា​កស្ករ នៅ​មាន​ជាប់​បាត​ចាន​ធុន​) ទើប​យក​មេ EX-M ១​លីត្រ ចាក់​ចូលក្នុង​ចាន​ធុន និង​កូរ​អោយ​សព្វ​ម្តងទៀត ។​
​ ​- យក​ល្បាយ​ទឹក​ក្នុង​ចាន​ធន់​ជ័រ​ទាំងអស់​ចាក់​ចូល​ក្នុង​កាន​ជ័រ​ដែល​មាន​ចំណុះ ៣០​លីត្រហើយ​មួល​គំរប​កាន​ជ័រ​អោយ​ជិត​រហូតដល់​ខ្យល់​មិន​អាច​ចូល​ក្នុង​កាន​ជ័រ​បាន ។​
​ ​- រៀងរាល់ ២៤​ម៉ោង​ម្តង​យើង​ត្រូវ​បន្ធូរ​គំរប​កាន​ដើម្បី​បញ្ចេញ​ហ្គាស ធ្វើ​បែប​នេះ​អោយបាន​ចំនួន ៣​ដង​យ៉ាងតិច​ទើប​អាច​យក​ទៅប្រើ​បាន ។​
​ ​- កាលណា​យើង​ធ្វើ​បាន​ត្រឹមត្រូវ វា​នឹង​មាន​ក្លិន​ឈ្ងុយ​ដូច​ក្លិន​ទឹកឃ្មុំ ។​
​ ​- ប្រសិនបើ​មិន​ចាំបាច់​ប្រើប្រាស់​ទេ យក​ល្អ​ទុក​រហូត​ដល់ ៧​ថ្ងៃ​ជា​ការប្រសើរ ។​

​ ​មុខងារ អ៊ី អ៊ិក្ស សំចៃ​
​- បំបាត់​ក្លិនស្អុយ បង្កើត​ប្លង់តុង (​បង្កើត​ស្លែ អាហារ​ត្រី​) បង្កើត​អុកស៊ីសែន​ក្នុង​ស្រះ​ត្រីកំចាត់​ពពួក​បាក់តេរីដេលប​ង្ក​អោយ​ត្រី​មាន​ដំបៅ រលាក ហើម​ពោះ ហើម​ភ្នែក ផ្សិត​ក្រហម ។​

៤- វិធី​ប្រើ​
​- EX-M បំបែក ១​លីត្រ លាយ​ទឹកស្អាត ១០០០​លីត្រ​ស្រោច ឬ​បាញ់​ទ្រុង​សត្វ ដំណាំ​ជា​រៀង រាល់ថ្ងៃ (​ទឹកស្អាត ១​លីត្រ លាយ EX-M បំបែក ១​សេ​សេ​) ។​
​- មុខងារ​សំខាន់​របស់​វា គឺ​ជួយ​បំបាត់​ក្លិនស្អុយ​ក្នុង​ស្រះ​ត្រី និង​បង្កើត​ប្លង់តុង អុកស៊ីសែន ព្យាបាល​ត្រី រាគ​រូស ផ្សិត​ក្រហម ហើម​ពោះ ១​លីត្រ តំរូវ​ទឹក ១០០០០ លីត្រ ចំពោះ​ទឹក​ក្នុង​ស្រះ​ត្រី​ដែល​មាន​ក្លិនស្អុយ មានន័យ​ថា ១​លីត្រ EX-M សំចៃ​បំបាត់​ទឹក​ដែល​មាន​ក្លិនស្អុយ ១០​ម៉ែត្រគូប ។​

៥- ផលប្រយោជន៍​
​ ​- ជួយ​លាង​សំអាត បណ្តេញ​សត្វល្អិត​ចង្រៃ​ដែល​នៅ​ក្នុង​ទ្រុង​សត្វ និង​នៅ​ចំការ ។​
​ ​- ជួយ​ជំរុញ​បរិស្ថាន​នៅ​ជុំវិញ​ផ្ទះ​លោកអ្នក​អោយ​មាន​សភាព​ស្រស់បំព្រង​ជានិច្ច ។​
​ ​- ចំណាយ​តិច ចំណេញ​ច្រើន វា​ជា​រឿង​ដែល​អ្នក​នឹកស្មាន​មិន​ដល់ ។​

៦- ការចំណាយ​
​ ​- EX-M បំបែក ១​លីត្រ ចំណាយ​អស់​ប្រាក់ ៨០០​រៀល ។ ក្រុមហ៊ុន​លក់ ១​លីត្រ ១២០០​រៀល ។​

៧- បំរាម​
​- មិន​ត្រូវ​យក EX-M បំបែក ទៅ​បំបែក​តទៅទៀត​ទេ ព្រោះ​ពេល​ខ្លះ​វា​បំលែងខ្លួន​ទៅ​ជា​បាក់តេរី​អាក្រក់ ជាហេតុ​នាំ​មក​នូវ​ផលវិបាក​ចំពោះ​អ្នកប្រើប្រាស់ ។​
​ ​- មិន​ត្រូវ​យក EX-M បំបែក លាយ​អោយ​សត្វ​ផឹក ឬ​ស៊ី​ឡើយ ។​
​ ​- មិន​ត្រូវ​យក EX-M បំបែក មក​ផឹក ឬ​លិ​តឡើយ ។​
​ ​- សំភារៈ និង​ទឹក​ត្រូវតែ​ស្អាត​ជានិច្ច មិន​ត្រូវ​ខ្វះ​អនាម័យ​ទេ ។​
​ ​☻អ្នក​ធ្វើ​ត្រូវ​ចាំ​ថា​ត្រី​ក្នុង​មួយ​ស្រះ មាន​តំលៃ​ថ្លៃ​ណាស់ ការ​ធ្វើ​មិន​អាច​ធ្វេសប្រហែស​បានឡើយ។

 

អ៊ី អ៊ិក្ស អិម(Ex-m) បង្កើតអុកស៊ីសែន

អ៊ី អ៊ិក្ស អិម​​ ​បង្កើត​អុកស៊ីសែន

ម្សៅ អ៊ី អ៊ិក្ស អិម បង្កើតអុកស៊ីសែន ជាប្រភេទអតិសុខុមប្រាណបង្កើតអុកស៊ីសែន សុទ្ធ កាលណាប្រើប្រាស់វាត្រូវ  ស្ថិតនៅក្នុងករណីចាំបាច់ ករណីត្រីកំពុងតែស្លាប់ ដោយសារទឹកគ្មានអុកស៊ីសែន ទើបប្រើប្រាស់វា ព្រោះវាមានតំលៃថ្លៃបន្តិច តែប្រសិទ្ធភាពខ្ពស់ណាស់ ។ វាមានមុខងារបន្ទាប់បន្សំខ្លះៗដូចជា បំបាត់ក្លិនស្អុយ រំលាយពពួកអាស៊ីត និងបាសក្នុងទឹកកាត់ បន្ថយបានភាពកខ្វក់ជំរុញទឹកថ្លាបានមួយចំនួន តែពុំមានការបង្កើតប្លង់តុងទេ ។

១- វិធី​ប្រើប្រាស់​
​- ក្នុង ១​កញ្ចប់​ទំងន់ ២.៥​គីឡូក្រាម ត្រូវ​ប្រើ​លើ​ផ្ទៃ​ស្រះ​ទំហំ ២០០​ម៉ែត្រការ៉េ ។​
​ ​- ពេល​ប្រើ​ត្រូវ​យក​ម្សៅ​នេះ បាចសាច​លើ​ទំហំ​ផ្ទៃ​ស្រះ​ទាំងមូល​អោយ​បាន​សព្វ ។​
​ ​- ប្រើ​នៅ​ពេល​ព្រឹក ឬ​ល្ងាច​ជា​ការប្រសើរ តែ​បើ​ឃើញ​កំពុងតែ​មាន​បញ្ហា​ត្រូវ​ប្រើ​ភ្លាម ។​
​ ​- ក្រោយពេល​ប្រើប្រាស់​រួច រៀងរាល់ ១៥​ថ្ងៃ​ត្រូវ​ប្រើ​ម្តងទៀត តែ​ត្រូវ​បន្ថយ ៥០​ភាគរយ ។​
​ ​- បើ​បាន​ប្រើ អ៊ី អ៊ិក្ស អិម សំចៃ​ហើយ​មិនចាំបាច់​ប្រើ​ទៀត​ទេ ។​

២- ផលប្រយោជន៍​
​- បង្កើត​អុកស៊ីសែន បំបាត់​ក្លិនស្អុយ ។​
​ ​- ធ្វើអោយ​ទឹក​ថ្លា ទឹក​មាន​តុល្យភាព​ជានិច្ច ។​
​ ​- បំបាត់​ទឹក​រមាស់​ក្នុង​ស្រះ​ត្រី ។​
​ ​- រក្សា​ទុក​បាន​រយៈពេល ១០​ឆ្នាំ ។​
​ ​អ្នក​ចិញ្ចឹម​ត្រី គួរ​ទិញ​ម្សៅ​នេះ​ទុក ការពារ​ពេល​មាន​ករណី​ចាំបាច់ ។​

 

តើ EX-M គឺជាអ្វី ?

តើ EX-M គឺជា​អ្វី ?

១- ការកកើត​ជា​ជីវិត​
​ ​ក្នុង​ធម្មជាតិ​ជីវិត​កើត​ចេញ​មកពី​ធាតុគីមី​បួន គឺ អុកស៊ីសែន អ៊ីដ្រូសែន កាបូ​ន និង អា​សូត ។ ឯ​តាម​ព្រះ​ពុទ្ធិ​វិញ​ជីវិត​កើត​ចេញ​មក​ពី​ធាតុ​បួន គឺ ទឹក ដី ភ្លើង ខ្យល់ ។ ធាតុ​ទាំងនេះ​ឆ្លងកាត់​រយៈ ពេល​យ៉ាង​យូរ និង​ការធ្វើ​រស្មី​សំយោគ​ក៏​បង្កើតបាន​ជា​សារពាង្គកាយ​ឯក​កោសិកា​ដែល​គេ​ហៅ ថា ជីវិត​ដំបូង​មាន​វិមាត្រ​ដ៏​សែន​តូច និង​តំរូវ​ទឹកជា​អាហារ​ជា​ចាំបាច់។ ការ​កើត​នេះ​មាន​លក្ខណៈ​ខុសៗ​គ្នា និង​បក្ខពួក​មិន​ដូចគ្នា​ឡើយ ។ ក្រៅពី​ទឹក​នៅ​មាន​អាហារ​ផ្សេងទៀត​ដែរ ដែល​សារពាង្គកាយ​ឯក​កោសិកា​ទាំងនេះ​មាន​តំរូវការ​ស្បៀង​មិន​ដូចគ្នា​ទេ គឺ​ខ្លះ​ស៊ី​នេះ ខ្លះ​ទៀត​ស៊ី​នោះ ។ ក្នុង​រយៈពេល​យូរ​ឆ្នាំ​ទៅ​ក៏​បង្កើត​ជា​ជីវិត​ថ្មី​ផ្សេង​មួយទៀត ដែល​គេ​ហៅ​ថា​សារពាង្គកាយពហុកោសិកា ជា​ជីវិត​មាន​វិមាត្រ​ធំ (​មនុស្ស សត្វ រុក្ខជាតិ​) ។​

២- សង្គម​របស់​បាក់តេរី​
​          សង្គម​របស់បាក់តេរី​មិន​ខុស​គ្នា​ពី​សង្គម​មនុស្ស​ឡើយ  គឺ​មាន​ក្រុម​ដឹកនាំ​សង្គម(​ក្រុម​កាន់ អំណាច​) ក្រុម​ប្រឆាំង និង ក្រុម​កណ្ដាល (​ក្រុម​មិន​ខ្វល់​ពី​អ្នក​ដឹកនាំ​ខ្លួន​ទោះជា​ខាង​ណា​ដឹកនាំ​ក៏​បាន​ដែរ​)។ ក្រុម​កណ្ដាល​នេះ​ជា​ក្រុម​ឯករាជ្យ​មិនចេះ​តវ៉ា ឬ​ប្រឆាំងជា​ក្រុម​រក្សាសុខ ឬ​គេ​ហៅ ថា​ក្រុម​ណឺត ។ ក្រុម​នេះ​កាលណា​ក្រុម​ណា​ខ្លាំង​វា​នឹង​ទៅ​តាម​ក្រុម​នោះ​ភ្លាម ។ (​សូម​មើលរូប​)

☻បាក់តេរី​អាក្រក់ : ជាព​ពួក​ដែល​មាន​តំរូវការ​សរីរាង្គ​មនុស្ស សត្វ​ជា​អាហារ ។ កាលណា​វា​តោង​លើ​ខ្លួន​អ្នក​ណា​ម្នាក់ ហើយ​វា​ត្រូវការ​ឈាមជ័រ​អ្នក​នោះ​ជា​អាហារ ដូចជា​ស្រែង បើ​យើង​កើត​ស្រែង​ហើយ​វា​ធ្វើឲ្យ​រមាស់ ការ​រមាស់​នេះ​បណ្ដាលមកពី​បាក់តេរី​ស្រែង ដែល​ត្រូវការ​ឈាមជ័រ​យើង​ជា​អាហារ​វា ។ ដូចនេះ​វា​ខំប្រឹង​ខាំ ឯ​យើង​ប្រឹង​អេះ​រហូតដល់​ចេញ​ឈាម​នោះ​វា​បាន​ឈាម​យើង​ស៊ី​ជា​អាហារ​របស់​វា ។ យើង​កំណត់​ថា​វា​ជា​ពពួក​បាក់តេរី​អាក្រក់ រឺ​បាក់តេរី​មិនល្អ ។​
☺បាក់តេរី​ល្អ (EX-M) : ជាព​ពួក​បាក់តេរី​ដែល​ត្រូវការ​រុក្ខជាតិ​ជា​អាហារ​ដូចជា​មនុស្ស និង សត្វ​ដែរ ។ វា​ជា​សម្ព័ន្ធភាព​ជាមួយ​មនុស្ស​យើង ។ ពពួក​បាក់តេរី​ដែល​ល្អ​បាន​ពី​ធម្មជាតិ​ពិត​ជា​ការជ្រើសរើស​របស់អ្នក​ប្រាជ្ញថៃ​ម្នាក់​ឈ្មោះ ទូ​រសាក់ នៅ​មហាវិទ្យាល័យ​ខុន​ហ្គេន នៃ​ប្រទេស​ថៃ ។ គាត់​បាន​ចែក​ពពួក​បាក់តេរី​ល្អ​នេះ​ចេញ​ជា​ពីរ​ចំណាត់ថ្នាក់ គឺ​ចំណាត់ថ្នាក់​ត្រូវការ​ខ្យល់​ហៅថា បាក់តេរី​អ៊ែ​រ៉ូ​ប៊ិច (Aerobic Bacteria) និង​មិន​ត្រូវការ​ខ្យល់​ហៅថា បាក់តេរី​អាន​អ៊ែ​រ៉ូ​ប៊ិច (AnAerobic Bacteria) ។ បាក់តេរី​ទាំងពីរ​ពួកនេះ​មាន​ជីវិត​រស់​បាន តែងតែ​ពឹងពាក់​អាស្រ័យ​គ្នា​ទៅវិញទៅមក ។​
​ ​- ពពួក​បាក់តេរី​មិន​ត្រូវការ​ខ្យល់ (AnAerobic Bacteria)
​ ​គឺជា​ពពួក​បាក់តេរី​ដែល​ជួយ​រំលាយ​សារធាតុ​ប្រភេទ​កាបូន​ឌីអុកស៊ីត កាក​ខ្លាញ់ និង​រំលាយ​ផូស្វាត​កំអែល​ខ្លាញ់ (​ខ្លាញ់ ដែល​អណ្ដែត​លើ​ផ្ទៃ​ទឹក​) ។ វា​ជា​ប្រភេទ​ដែល​រស់នៅ​ក្នុង​ស្រះ និង​អណ្ដែត​លើ​ផ្ទៃ​ទឹក ដើម្បី​រលាយ​សារធាតុ​ផ្សេងៗ​ដែល​មាន​នៅក្នុង​បាត​ស្រះ ។ នៅពេល​ប្រើ​ទៅលើ​ដី​រឹង គឺ​ដី​ដែល​គ្មាន​អុកស៊ីសែន បាក់តេរី​ប្រភេទ​នេះ​នឹង​ដើរតួនាទី​យ៉ាង​សំខាន់ ដើម្បី​បំ​លែង​ឲ្យទៅ​ជា​ដី​ផុស និង​សំបូរ​ទៅ​ដោយ​អុកស៊ីសែន ។​
​ ​- ពពួក​បាក់តេរី​ត្រូវការ​ខ្យល់ (Aerobic Bacteria)
​ ​ពពួក​បាក់តេរី​ដែល​ត្រូវការ​ខ្យល់​នេះ​ត្រូវបាន​គេ​បែងចែក​ចេញ​ជា ៥ ក្រុម​ខុសៗ​គ្នា និង​មាន​ឈ្មោះ​ផ្សេងៗ​គ្នា​។​
ក្រុមទី ១ : (Oxigenic Photosynthetic Organics) ជាព​ពួក​បាក់តេរី​សំយោគ​ពន្លឺ (​បំប្លែង​ជា P) វា​មាន​តួនាទី​សំយោគ​អ្វីៗ​ដែល​មាន​ជីវិត (​សត្វ និង​រុក្ខជាតិ​) ឲ្យក្លាយ​ទៅ​ជា​ប្រយោជន៍​បាន ដូចជា​អ៊ីដ្រូសែន អាស៊ីត​អា​មី​ណូ (AMINO ACIDS) ទឹក​ស្ករ វីតាមីន អរ​ម៉ូ​ន និង​អ្វី​ផ្សេងៗ​ទៀត ដើម្បី​ផ្ដល់​នូវ​សភាព​សំបូរបែប​ទៅ​ដល់​ដី ។​
​​ក្រុមទី ២ : (Lactic Acid Bacteria) គឺជា​ពពួក​បាក់តេរី​ផ្ដល់​នូវ​អាស៊ីត (​បំប្លែង​ជា K) គឺ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ទប់ទល់​នឹង​មេរោគ​ជាច្រើន ហើយ​ប្រឆាំង​នឹង​ពពួក​បាក់តេរី​ដែល​ប្រព្រឹត្ត​អាក្រក់​មួយចំនួន ។ វា​គឺជា​បាក់តេរី​ត្រូវការ​បរិយាកាស​ហប់ ហើយ​មាន​តួនាទី​ជា​អ្នកបំ​លែង​ដី​ដែល​បង្ករោគ​ឲ្យ​ទៅ​ដី​ដែល​អាច​ទប់ទល់​នឹង​មេរោគ ព្រមទាំង​ជួយ​បំប៉ន​គ្រាប់​រុក្ខជាតិ​ឲ្យ​ដុះ​ពន្លក​បានល្អ និង​រឹងមាំ​ជាង​ប្រក្រតី​ទៀតផង ។​
​ក្រុមទី ៣ : (Nitrogen fixing Bacteria) ជាព​ពួក​បាក់តេរី​ដែល​ប្រើ​ក្នុងការ​ផ្អាប់ (​បំប្លែង​ជា N) គឺ​វា​មាន​តួនាទី​ជា​អ្នកជំរុញ​ទប់ទល់​នឹង​រោគ​ផ្សេងៗ (DISESES RESISIANT) ប្រឆាំង​ចរន្ត​រំលាយ​បានល្អ ជំរុញ​ការការពារ​ពពួកសត្វ​ល្អិត​ដែល​បំផ្លាញ ដំណាំ​គ្រប់​ប្រភេទ បំបាត់​ភាពកខ្វក់​ក្នុង​ទឹក​ស្អុយ​ដែល​កើត​មក​ពី​បរិស្ថាន​កខ្វក់​ផ្សេងៗ ។​
​ក្រុមទី ៤ : (Yeast=5.2*1000000000 CUF/mL ) គឺ​មាន​សារធាតុ​ជាង ៨០ ប្រភេទ​ដែល​បង្កើត​វា ហើយ​វា​ជា​ប្រភេទ​បាក់តេរី​ផ្សិត (​មេស្រា​ដំបែរ​) ជា​សរសៃ (Filamentousfung) គឺ​វា​ជាព​ពួក​សារាយ​មាន​តួនាទី​ជា​អ្នកបង្កើត​ថាមពល​រំលាយ​ដែល​អាច​ធ្វើការ​បាន​ល្អ​ក្នុង​សភាព​មាន​អុកស៊ីសែន ហើយ​មាន​គុណសម្បត្តិ​ទប់ទល់​នឹង​កំដៅ​បាន​យ៉ាង​ល្អ ។ ជា​ធម្មតា​គេ​ប្រើ​វា​ជា​មេ​ផលិត​ស្រា និង​ផលិត​ដី​ផ្អាប់ ៘​
​​ក្រុមទី ៥ : (Bacikkus Bacteria) ជាព​ពួក​បាក់តេរី​ផ្ដល់នូវ​អាស៊ី​ត ដែល​មាន​ប្រសិទ្ធិភាព​ខ្ពស់​ទប់ទល់​នឹង​មេរោគ និង​ពពួក​បាក់តេរី​អាក្រក់​មួយចំនួន ។ វា​ជា​បាក់តេរី​ត្រូវការ​បរិយាកាស​ខាងក្នុង ហើយ​មាន​តួនាទី​ជា​អ្នកបំ​លែង​ដី​ដែល​បង្ករ​រោគ​ឲ្យ​ទៅ​ជា​ដី​ដែល​អាច​ទប់ទល់​នឹង​មេរោគ ហើយ​ជួយ​បំប៉ន​គ្រាប់​រុក្ខជាតិ​ដុះ​ពន្លក​បានល្អ​រឹងមាំ​ជាជាង​ប្រក្រតី​បាន​ទៀត​ផង ។ ក្នុង​ក្រុម​នេះ​តាម​ការវិភាគ​ដោយ​មជ្ឈមណ្ឌល​ពិសោធន៍​នៃ​មហាវិទ្យាល័យ​ខនហ្គែន មាន​ចំនួន​អតិសុខុមប្រាណ​ដូចខាងក្រោម :
​ ​១ – Lactobacillus​ ​Casei​ ​ ​2.8.1000000 CFU/mL
​ ​២ – Lactobacillus ​Fermentum​ ​6.1.100000 CFU/mL
​ ​៣ – Lactobacillus ​Acidophillus​ ​2.3.100000 CFU/mL
​ ​៤ – Lactobacillus ​Cellobiosus​ ​2.7.10000 CFU/mL
​ ​៥ – Sacchaiomyces Cerevisiae​ ​6.7.1000000 CFU/mL
​ ​៦ – Rhodobacter ​Sphaeroides​ ​3.5.1000​ ​CFU/mL
​ ​សរុប​មក​ចំនួន​អតិសុខុម​ប្រាណ (Bacteria) ដែល​ធ្វើការ​សំរាប់​បំរើ​ផលប្រយោជន៍​ដល់​មនុស្ស​នៅក្នុង អ៊ី អ៊ិក្ស អិម ១ លីត្រ មាន ១.៣២.១០០០០០០០០ CFU/mL; យី​ស (Yeast) ៥.២.១០០០០០០០០០ CFU/mL និង​បាក់តេរី​អាស៊ីត​ឡា​ក់ទិច (Lactic acid bateria) ៥.៦៧.១០០០០០០០ CFU/mL នៅ​ឆ្នាំ ២០០៧ នេះ ។​
​ ​ របាយការណ៍​ត្រួតពិនិត្យ​សារធាតុ​ផ្សេងៗ​ដែល​មាន​នៅក្នុង​ជីសរីរាង្គ​

របាយការណ៍​ត្រួតពិនិត្យ​

លទ្ធផល​ត្រួតពិនិត្យ​

​​អ្នកត្រួតពិនិត្យ​

  1. Ph​

8.2

​Phiyakrat​ ​

  2.2. Moisture Content at 75 deg C20 hrs. (%)

5.33​

Phiyakrat​

  3. Totak Nitrogen (%)​

1.02​

Shikrkun​

  4. Totak Phosphate (%)​

0.66​

Chakriya​

  5. Total Potash (%)

1.32​

​Vanrat​

  6. EC (dS/m)​

1.58​

​Phongpit​ ​

  7. Organic Carbon (%)​

7.74​

Vanrat​

  8. Orgnic Matter (%)​

43.34

Vanrat​

  9. C/N​

8/1​

  10. Germination lndex(%)​

89.63

Phongsak

  11.Total Cadmium (mg/kg)​

0.36​

Shuraksit

  12. Total Chromium (mg/kg)​

38.4​

Shuraksit

  13. toal Mercury (mg/kg)

ND​

​ ​Shuraksit​

  14. Total Lead (mg/kg)​

4.7​

​Shuraksit​ ​

  15. Plastic, Glass Ctc.

Phorngsak

  16. Gravel (%)​

ND​

Phiyakrat

  17. Sieve size (12.5 x 12.5 mm.)(%)​

100

Phiyakrat

  18.Total Arsenic (mg/kg)​ ​

5

Shuraksit

  19.Total Copper (mg/kg)

16.6​ ​

 ​Shuraksit ​

៣- លក្ខណៈ​ទូទៅ​របស់ EX-M
​            EX-M ជា​បាក់តេរី​ក្រុម​កសាង (​ផ្ដួចផ្ដើម​) និង​ជា​ក្រុម​ដែល​មាន​ប្រយោជន៍​ហៅថា ក្រុម​ធម៌​សាង​អំពើ​ល្អ រឺ ពពួក​ភាវៈរស់​កាន់សីល មិន​ត្រូវការ​សាច់​ជា​អាហារ​ទេ ។​   នៅពេល​ប្រើ  EX-M យើង​ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា EX-M ជា​វត្ថុ​ដែល​មាន​ជីវិត និង​មាន​លក្ខណៈ​ដូចតទៅ :
​ ​- ត្រូវ​ការរស់នៅ​សមរម្យ​មិន​ក្ដៅ​ពេក មិន​ត្រជាក់​ពេក រស់នៅ​ក្នុង​សីតុណ្ហភាព​ធម្មតា ។ ចន្លោះ​ពី ២៥​អង្សា​សេ ទៅ ៥០​អង្សា​សេ ។ វា​ធ្វើការ​បាន​ល្អ​ក្នុង​ទី​ងងឹត មិន​ត្រូវការ​ហាលថ្ងៃ តែ​ត្រូវការ​ស្ថិតនៅ​ក្នុង​សភាព​ហ​ប់ ។ ដូចនេះ​ត្រូវ​ប្រើ​វា​នៅ​ពេល​គ្មាន​ពន្លឺ​ថ្ងៃ ឬ​ពេល​ព្រលប់ ។​
​ ​- នៅលើ​ប៊ីដុង EX-M មាន​កំណត់​កាលបរិច្ឆេទ​ផលិត (MFG 200607) (​មានន័យ​ថា ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០០៧)
​ ​- វា​ជា​បាក់តេរី​បានមកពី​ធម្មជាតិ​ពិត ហើយ​មិន​អាច​ប្រើ​ជា​មួយ​សារធាតុ​គីមី​ពុល និង​ថ្នាំ​សំលាប់​មេរោគ​ផ្សេងៗ​បានឡើយ តែ​ប្រសិនបើ​ជា​គីមី​អាហារ​យើង​អាច​ប្រើ​បាន​តិចតួច ។​
​ ​- មាន​ប្រយោជន៍​ដល់​រុក្ខជាតិ (​ដំណាំ​) សត្វ និង វត្ថុ​ដែល​មាន​ជីវិត​ទាំងឡាយ ។​
​ ​- ជា​អ្នក​បំផ្លាញ​ភាពកខ្វក់​ទាំងឡាយ ឬ​ភាពកខ្វក់​ជា​អាហារ​របស់​មេ EX-M ។​
​ ​- ចាំបាច់​ត្រូវ​ផ្ដល់​អាហារ​ពី​ធម្មជាតិ​ឲ្យ​វា​ដូចជា ស្ករ កន្ទក់ ប្រូតេអ៊ីន និង​សារធាតុ​ផ្សេងៗ​ទៀត ពិសេស​កា​កស្ករ ឬ​ស្ករ​រងូ ជា​អាហា​ដ៏​មាន​ប្រសិទ្ធភាព​បំផុត របស់​មេ EX-M ។​
​អាហារ​ពិសេសៗ ដែល​អាច​ជំនួស កា​កស្ករ​បាន មាន​ដូចខាងក្រោម​

​វត្ថុ​ដែល​ប្រើ​ជំនួស​កា​កស្ករ​ក្នុង​កំរិត ១០ សេ​សេ​មាន

​បរិមាណ​ដែល​ត្រូវ​ជំនួស​

 ​០១​

  ទឹកដូង ឬ ទឹក​ផ្លែឈើ​គ្រប់​ប្រភេទ​ ​   កន្លះ​កែវ ស្មើ ២៥០ សេ​សេ​

០២​

  ស្ករ​អំពៅ​ ​ ​   ២ ដុំ ស្មើ ២ ក្រាម​

 ​០៣

​  ទឹក​លាង​អង្ករ​លើក​ទី ១ ​  ៤ កែវ ស្មើ ១ លីត្រ​

​០៤​

 ​  ទឹកដោះគោ​ជូរ​   ២ ស្លាបព្រា​បាយ រឺ ២០ សេ​សេ​

០៥​

  ស្ករសរ​   កន្លះ​កែវ ស្មើ ២៥០ សេ​សេ​

០៦

  ស្ករ ស​ក្រហម​   កន្លះ​កែវ ស្មើ ២៥០ សេ​សេ​

០៧​

  ​ទឹកឃ្មុំ​ ​   កន្លះ​កែវ ស្មើ ២៥០ សេ​សេ​

៤- តួនាទី EX-M លើដំណាំ និង សត្វ

- មេ EX-M មាននាទីជាអ្នកផ្ដល់អាហារដល់រុក្ខជាតិ និងគ្រប់គ្រងអាហារចំពោះរុក្ខជាតិ ពិសេសគឺ N P K ដែលជាអាហារសំរាប់រុក្ខជាតិគ្រប់ប្រភេទ និងសារធាតុបំប៉នផ្សេងទៀតដែលជាសេចក្ដីតំរូវការបន្ទាប់បន្សំមាន ដែក (Fe) ទង់ដែង (Cu) ស័ង្កសី (Zn) ម៉ង់កាណែស (Mn) ប័រ (B) ម៉ូលីដែន (Mo) ក្លរ (Cl) ដែលស្ថិតនៅទំរង់សមាស និងទំរង់អំបិល ។ កាលណាយើងប្រើមេ EX-M វានឹងបង្កើតបានអាហារទាំងនេះ ដែលមេ EX-M ជាអ្នកបំលែងពីរុក្ខជាតិពណ៌បៃតង និងដីនៅជុំវិញគល់រុក្ខជាតិ ។ ដូចនេះដើម្បីឲ្យបានអាហារទាំងអស់នេះច្រើន យើងត្រូវការយករុក្ខជាតិពណ៌បៃតងស្រស់ ឬស្ងួតកប់ជុំវិញគល់រុក្ខជាតិ ហើយយើងបន្ថែមមេ EX-M ឲ្យបានច្រើន នោះវានឹងមានអាហារច្រើនប្រភេទសំរាប់ភាពលូតលាស់ផ្កា និង ផ្លែ របស់រុក្ខជាតិ ។ ទោះជាសំបូរអាហារច្រើនក៏ដោយ ក៏មេ EX-M គឺជាអ្នកគ្រប់គ្រងអាហារនោះមិនឲ្យរុក្ខជាតិស៊ីហួសហេតុដែលធ្វើឲ្យល្អជ្រុលមិនផ្លែ ។ នេះបញ្ជាក់ថាមេ EX-M ជាម្ដាយរបស់រុក្ខជាតិចែកអាហារទៅតាមតំរូវការរបស់កូន មិនមែនតាមការទាមទារពីកូនទេ។ ត្រង់នេះបង្ហាញថាការប្រើមេ EX-M ទៅលើរុក្ខជាតិរបស់អ្នក រុក្ខជាតិនោះដាច់ខាតត្រូវតែមានផ្លែផ្កាជានិច្ចទៅតាមលក្ខណៈធម្មជាតិ ។- មេ EX-M មាននាទីជាអ្នកជួយផ្នែកប្រព័ន្ធរំលាយអាហារសត្វ ។ កាលណាប្រព័ន្ធនេះថយ ចុះយើងប្រើមេ EX-M វានឹងជួយរំលាយបានល្អ និងជួយបំផ្លាញពពួកបាក់តេរីអាក្រក់ ដែលកើតមាននៅតាមប្រព័ន្ធរំលាយអាហារ ព្រមទាំងផ្លូវបញ្ចេញចោលផ្សេងៗ ។ ត្រង់ចំនុចនេះយើងសិក្សានៅមេរៀនក្រោយ ។

៥- ប្រយោជន៍​របស់ EX-M
​ ​ក​- ផ្នែក​កសិកម្ម​
​ – ជួយ​រក្សា​លំដាប់ (pH) អាស៊ី​ត បាស​ក្នុង​ទឹក និង​ដី​ឲ្យមាន​ស្ថេរភាព​ជានិច្ច ។​

- ជួយ​រំលាយ​សារធាតុ​ផ្សេងៗ​ដែល​មាន​នៅក្នុង​ដី​ឲ្យក្លាយ​ជា​អាហារ និង​ថាមពល​សំរាប់​រុក្ខជាតិ ។​
​ – ជួយ​កែលំអរ​ប្រភេទ​ដី ហើយ​ធ្វើឲ្យ​ដី​ផុស ជក់​ទឹក និង​ធ្វើឲ្យ​ដី​នោះ​មាន​ខ្យល់​ឆ្លងកាត់​បាន​យ៉ាង​ល្អ ព្រមទាំង​កកើត​ជន្លេន​ក្រហម​ច្រើន ។​
​ – ជួយ​ព្យាបាល​ដី​ដែល​មាន​សត្វល្អិត​បំផ្លាញ​រុក្ខជាតិ និង​រោគរាតត្បាត ដែល​បង្ករ​ឡើង​ពី​គីមី​ពុល ។​
​ – ជួយ​បង្កើត​អរ​ម៉ូ​ន​ដល់​រុក្ខជាតិ ដើម្បី​ជំរុញឲ្យបាន​ផល​ខ្ពស់ និង​ផ្លែ​មាន​ទំងន់​ធ្ងន់ ។​
​ – ជួយ​ថែរក្សា​ផ្លែឈើ​ទុំ​ទុក​បាន​យូរ ដែល​ជា​ប្រយោជន៍​ដល់​ការដឹកជញ្ជូន​ផ្លូវ​ឆ្ងាយ ។​
​ – ជួយ​ឲ្យ​បរិស្ថាន​ល្អ​ឡើងវិញ តាម​បែប​ធម្មជាតិ ។​
​ ​ខ​- ផ្នែក​បសុសត្វ​
​ – ជួយ​បំបាត់​ក្លិនស្អុយ​ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ ដូចជា ជ្រូក មាន់ ទា ៘
​ – ជួយ​បំបាត់​ទឹក​ខូចគុណភាព  ទឹកស្អុយ  ក្នុង​កសិដ្ឋាន ។​
​ – ជួយ​ការពារ​ជំងឺ និង​រោគរាតត្បាត​ផ្សេងៗ របស់​សត្វ​ដោយ​ប្រើ​ជំនួស​ថ្នាំ​គីមី​បាន ។​
​ – ជួយ​កំចាត់​រុយ ឬ​សត្វល្អិត​ផ្សេងៗ​កុំ​ឲ្យមាន​ការវិវឌ្ឍន៍​ទៅ​មុខបា​ន ។​
​ – ជួយ​បំប៉នបន្ថែម​ដល់​សត្វ​ចិញ្ចឹម​ឲ្យមាន​សុខភាព​ល្អ​រឹងមាំ ហើយ​ធន់​នឹង​ជំងឺ និង​រោគរាតត្បាត​ផ្សេងៗ ។ នៅពេល​ដែល​សត្វ​ទាំងនោះ​មាន​សុខភាព​ល្អ ទំងន់​ធ្ងន់ ជា​ហេតុ​ធ្វើឲ្យ​អត្រា​ស្លាប់​ស្ទើរតែ​គ្មាន ។​
​ – ព្យាបាល​សត្វ​កើត​ជំងឺ​អ៊ុត​ក្ដាម ដែល​មាន​ប្រសិទ្ធិភាព​ខ្ពស់ ។​
​ ​គ​- ផ្នែក​នេសាទ (​ជលផល​)
​ – ជួយ​ការពារ​គុណភាព​ទឹក​ដែល​នៅក្នុង​ស្រះ​ចិញ្ចឹម​ត្រី​ឲ្យនៅ​ល្អ​ដដែល បង្កើត​អុកស៊ីសែន និង​ប្លង់តុង ។​
​ – ជួយ​កំចាត់​ជំងឺ ឬ​មេរោគ​ផ្សេងៗ ដែល​មាន​នៅក្នុង​ទឹក ដូចជា ចៃ​ត្រី ព្រូ​ន អៀន​ ដែល​ជា​ហេតុ​បង្ករ​ឲ្យមាន​អន្តរាយ​ដល់ ត្រី បង្កង និង​សត្វ​ផ្សេង​ទៀត​ដែល​យើង​ចិញ្ចឹម ។​
​ – បំបាត់​ក្លិនស្អុយ​ក្នុង​ទឹក​ដែល​បង្ករ​ឡើង​ដោយ​បាក់តេរី​អាក្រក់ ។​
​ ​ឃ​- ផ្នែក​បរិស្ថាន​
​ – ជួយ​បំបាត់​ក្លិនស្អុយ​ក្នុង​កសិដ្ឋាន​មាន ផ្នែក​កសិកម្ម ជលផល ផ្នែក​ឧស្សាហកម្ម និង​ការងារ​ទូទៅ (​ទីប្រជុំជន​) ។​
​ – ជួយ​បំបាត់​ក្លិន​ទឹកស្អុយ​ចេញពី​កសិដ្ឋាន រោងចក្រ សហគ្រាស និង​ទីប្រជុំជន ។​
​ – ជួយ​បំប្លែង​កំទេច​អាហារ​នៅតាម​ចង្ក្រាន​បាយ ហាង​លក់​អាហារ ឲ្យ​ជា​ប្រយោជន៍​ដល់​ការ​ចិញ្ចឹមសត្វ និង​អាហារ​របស់​រុក្ខជាតិ ។​
​ ​ង​- លើ​មនុស្ស (​ករណី​ចាំបាច់​)
​ – ព្យាបាល​ជំងឺ ឈឺ​ធ្មេញ (​យក​សំឡី​ផ្ដិត​មេ អ៊ី អ៊ិក្ស អិម ឲ្យ​សើម ញ៉ុក​ចូល​កន្លែង​ដែល​ឈឺ​) ។​
​ – ព្យាបាល​មាត់​មាន​ក្លិនស្អុយ (​យក​ទឹក​ក្ដៅ​អ៊ុនៗ ១ លីត្រ លាយ​មេ​អ៊ី អ៊ិក្ស អិម ២០ សេ​សេ​) ។​
​ – ព្យាបាល​ស្រែង​រមាស់ (​កោសឲ្យ​របកក្រមរ យក​មេ អ៊ី អ៊ិក្ស អិម ផ្ដិត​សំឡី​ជូត​ត្រង់នោះ​) ។​
​ – ទឹក​ស៊ីជើង ឬ​បាក់ផ្ដៅ ឬ​ប្រេះ​ជើង (​យក​ទឹក​ក្ដៅ​អ៊ុនៗ ២ លីត្រ លាយ​មេ អ៊ី អ៊ិក អិម ៤០០ សេ​សេ លាប ពេលព្រឹក និង​ពេល​ល្ងាច​) ។​
​ – ករណី​ប្រព័ន្ធ​លាមក​មិន​ប្រក្រតី (​រាគ ពុល​អាហារ​) បណ្ដាលមកពី​បើកឡាន​ផ្លូវ​ឆ្ងាយ បើ​គ្មាន​ថ្នាំ​ទេ យើង​អាច​ផឹក​មួយ​លើក ១០ សេ​សេ ១ ថ្ងៃ មួយដង ។​
​ – បើ​របួស ឬ​មុត​កាំបិត គ្រោះថ្នាក់​បណ្ដាលឲ្យ​ឈាម​ខ្លាំង ប្រើ​មេ អ៊ី អ៊ិក្ស អិម មាន​នាទី​ឃាត់ឈាម និង​រហ័ស​ជា​សះ​យ៉ាង​លឿន ។​




ជីពហុមុខងារ

រុក្ខជាតិសំរាប់ផ្សំធ្វើជី

ជី​ពហុ​មុខងារ​

១- តារាង​ធាតុ​ផ្សំ​

​០១

  ស្តៅ ដើម ស្លឹក មែក​   ៣ គីឡូក្រាម

០២​

  ​វល្លិ៍​បណ្តូល​ពេជ្រ​ ​   ៤ គីឡូក្រាម

០៣​

  ម្តេង (​មើ​ម ស្លឹក​)​   ១ គីឡូក្រាម

០៤​

  ស្លឹកគ្រៃ​ក្រអូប​   ១ គីឡូក្រាម

០៥

  ខ្ទឹម​ក្រហម   ១ គីឡូក្រាម​

០៦

  វល្លិ៍​ក្បៀស   ១ គីឡូក្រាម​

​០៧

  ផ្លែឈើ​ទុំ ៣​ប្រភេទ​រួម​គ្នា​ ​   ៦ គីឡូក្រាម​

០៨​

  មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​)   ០.២៥ គីឡូក្រាម​

០៩

  កា​កស្ករ​   ៣ គីឡូក្រាម​

១០​

  ​ទឹកស្អាត   ​៤០ លីត្រ​


​​​​​​​២- វិធី​ធ្វើ​
​ក្រោយពី​យើង​យក​រុក្ខជាតិ​ទាំងអស់​ថ្លឹង​អោយបាន​ត្រឹមត្រូវ​អស់ហើយ យើង​ចាប់ផ្តើម​កាប់​ចិញ្ច្រាំ​ពី ១ ទៅ ៧ អោយបាន​ម៉ត់​ល្អ ហើយ​ច្របល់​បញ្ចូល​គ្នា បន្ទាប់​មក​ច្រក​ល្បាយ​រុក្ខជាតិ​ទាំងនេះ​ចូលក្នុង​ស្បៃ​ធុងទើប​យក​ទៅ​ច្រកចូល​ក្នុង​ធុង​ដែល​មាន​ខ្នាត​ចំណុះ ២០០​លីត្រ ។ បន្ទាប់​មក​លាយ​ជាមួយ​មេ EX-M និង កា​កស្ករ ហើយ​នឹង​ទឹក​ស្អាត ១០​លីត្រ ចូលទៅ​ក្នុង​ធុង បន្ទាប់​មក​បិទ​គំរប​អោយ​ជិត​ល្អ ។ កន្លែង​ដែល​រក្សា​ធុង​ទុក​ត្រូវ​ស្ថិត​នៅ​ទី​ដែល​ម្លប់ និង​ងងឹត​ទើប​ល្អ ។ រយៈពេល​ផ្អាប់​ចាប់ពី ១០ ទៅ ១៥​ថ្ងៃទើប​អាច​យកមក​ប្រើប្រាស់​បាន ។​

៣- វិធី​ប្រើ​
​ ​បង្ហូរទឹក​ជី​ពហុមុខ​ងារ ១​លីត្រ លាយ​ទឹក ២០​លីត្រ បាញ់ ឬ​ស្រោច​ទៅលើ​ដំណាំ​មាន​សត្វល្អិត​បំផ្លាញ (​ទឹកស្អាត ១​លីត្រលាយ​ជី​ទឹក​ពហុ​មុខងារ ៥០​សេ​សេ ស្មើនឹង​៥​គំរប​មេ​អ៊ី អ៊ិក្ស អិម​) ។​

៤- ការ​រក្សាទុក​
​រយៈពេល ៣ ទៅ ៦​ខែ ចាប់ពី​ថ្ងៃ​ធ្វើ​បាន​សំរេច​ទៅ ។​

តាមដាន

Get every new post delivered to your Inbox.