ការធ្វើជី

ផលិត​ជី​សម្រាប់​ដាក់​ដំណាំ​ដោយ​វិធី​ងាយៗ

សព្វថ្ងៃ​នេះ​ការដាំ​ដំណាំ និង​ធ្វើស្រែ​ចំការ​ជួបប្រទះ​នូវ​បញ្ហា​មួយ​ដែល​ជា​បញ្ហា​ធំជាងគេ​គឺ “​ជី​” ។ មាន​កសិករ​ជាច្រើន​បាន​ត្អូញត្អែរ​ពី​ការលំបាក​ក្នុងការ​សន្សំ និង​ប្រមូល​ជី យក​មក​ទុក​ប្រើ​ការ ពីព្រោះ​វា​មាន​ការលំបាក​ក្នុង​ការរក និង​ជា​ពិសេស​ត្រូវ​ចំណាយពេល​យូរណាស់ ទើប​អាច​ប្រមូល​បាន​តាម​សេចក្តីត្រូវការ ។​

​​ពិត​ប្រាកដ​ណាស់​ថា ការប្រមូល​ជី វា​ជា​រឿង​មួយ​លំបាក ប៉ុន្តែ​យើង​អាច​ជំនៈកា​រលំ​បាក​នោះ​បាន ដោយ​ប្រើ​វិធី​យ៉ាង​សាមញ្ញ​បំផុត ហើយ​ត្រូវការ​ប្រើពេល​តិច​ផង ។​  យើង​អាច​ចាប់ផ្តើម​ដោយ​ការប្រមូល​យក​កូន​ឈើ​គ្មាន​ប្រយោជន៍​តូចៗ​គ្រប់យ៉ាង មែកឈើ ស្លឹកឈើ​គ្រប់​ប្រភេទ យក​មក​កាត់​ចិញ្ច្រាំ​វាឲ្យ​ខ្លីៗ​ប្រវែង​មួយ​ថ្នាំងដៃ បើ​ការកាប់​ចិញ្ច្រាំ​នេះ​ត្រូវការ​ប្រើ​ពេល​យូរយើង​អាច​រក​ម៉ាស៊ីន​ច្រិប​មែកឈើ ឬ​ច្នៃ​បង្កើត​មួយ​សម្រាប់​ប្រើ ។​

​​កំទេច​ឈើ យើង​អាច​ប្រមូល​ទាំង​ស្រស់ និង​ស្ងួត មិន​គិត​ថា​វា​ជា​មែកឈើ​អ្វី​ឡើយបន្ទាប់ពី​បាន​កាត់​ចិញ្ច្រាំ​រួច យើង​អាច​ដាក់​វាគរ​ជា​គំនរ​នៅត្រង់​ទីមួយ​ស្រឡះ​មិន​លិច​ទឹក ពូត​វា​ជា​ពំនូក ដូច​ពំនូកចំបើង យើង​អាច​ជះ​ទឹកបាយ ទឹក​ធម្មតា កាកសំណល់​ផ្ទះបាយ​ទៅលើ​ពំនូក​នោះ​បាន ។ នៅ​ជុំវិញ​ពំនូក​នោះ យើង​អាច​ធ្វើ​ជារ​បង​សម្រាប់​ឃាំង​ខ្ពស់ ឬ​ទាប តាម​ការ​ចូល​ចិត្ត​ជា​រៀង​រាល់ថ្ងៃ យើង​អាច​ប្រមូល​បន្ថែម សូម្បី​ត្រួយ​ខ្ចីៗ ស្មៅ​ងាប់ ឬ​អ្វី​ក៏ដោយ​ចុះ​ឲ្យតែ​យើង​អាច​រក​បាន ។​

​​ការ​ដែល​យើង​ស្រោច​ទឹក​វា​រាល់ថ្ងៃ វា​នឹង​បង្កើតបាន​ជា​កំដៅ​នៅក្នុង​ពំនូក​នោះ ទោះបី​យើង​មិន​ស្រោច​ទឹក​ក៏​វា​មាន​កំដៅ​ដែរ តែ​ការ​ស្រោច​ទឹក​ជួយ​បង្កើត​ល្បឿន​ពុកផុយ​របស់​កំទេច​ឈើ​ទាំង​នោះ​ឲ្យបាន​លឿន​ជាង​ធម្មតា ។​ យើង​មិន​ចាំបាច់​មាន​លាមក​សត្វ​ទេ តែបើ​មាន​ក៏​អាច​យកមក​ដាក់​លាយ​បាន តែ​បើ​គ្មាន​ទេក៏​មិន​ជា​ការ​អ្វី​ដែរ ។​

​​មាន​វិធី​មួយទៀត ដែល​យើង​អាច​ប្រើ​ការ​បាន​ដែរ នោះ​គឺ​ការ​ត្រាំ​ទឹក កំទេច​ឈើ​ទាំងអស់នោះ រួច​ទើប​កើ​ប​ប្រមូល​យក​មក​ដាក់​គរ​ជា​ពំនូក​លើ​គ្នា វិធី​នេះ​ជួយ​ធ្វើឲ្យ​កំទេច​ទាំងនោះ​ឆាប់​ពុក​ផុយជាង​វិធី​ខាងដើម ។​

​ចំពោះ​ប្រសិទ្ធភាព​របស់​  ជីកំ​ប៉ុស្តិ៍​ប្រភេទ​នេះ    វា​មាន​គុណភាព​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ប្រភេទ​ជីកំ​ប៉ុស្តិ៍​ធម្មតា​ដែរ បើសិន​យើង​បាន​ប្រើ​វា​រាល់​ឆ្នាំ វា​នឹង​ជួយ​ធ្វើឲ្យ​ដី​របស់​យើង​ធូរ ដំណាំ​ងាយ​ដុះ​លូតលាស់​ល្អ និង​ជួយ​ធ្វើឲ្យ​ដី​អាច​រក្សា​សំណើ​មបាន​យូរ​ផង ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: