ការចិញ្ចឹមត្រីក្នុងស្រែ


ការចិញ្ចឹមត្រីក្នុងស្រែ

ត្រីជាប្រភពប្រូតេអ៊ីនដ៏សំខាន់សំរាប់សរីរាង្គសត្វ និងមនុស្ស ឮលើសពីនេះទៅទៀត វាជាប្រភពសាច់ដែល ពុំផ្តល់ទុកទោសដល់ សុខភាព។ ម៉្យាងវិញទៀត ប្រជាពលរដ្ឋកម្ពុជាភាគច្រើននិយមចូលចិត្តសាច់ត្រីជាអាហារ តាមការស្ទាប់ស្ទង់របស់អង្គការរដ្ឋាភិបាលមួលបានអោយដឹងថា   ប្រមាណជា ៦០ភាគរយនៃអាហារជាតិសាច់ ដែលប្រជាពលរដ្ឋបរិភោគប្រចាំថ្ងៃ គឺសាច់ត្រី។   បច្ចុប្បន្ននេះបរិមាណផលត្រីក្នុងធម្មជាតិមាន    ការថយចុះជា លំដាប់ ទន្ទឹមនឹងនេះកំណើន  ប្រជាជនមានការកើនឡើង។  បុព្វហេតុនេះការចិញ្ចឹមត្រីក្នុងស្រែ    គួបផ្សំដំណាំ ស្រូវ មិនតឹ្រមតែ ទទួលបាននូវអង្ករនិងសាច់ត្រីសំរាប់ការហូបចុកប្រចាំថ្ងៃប៉ុណ្ណោះទេ     វាក៏បានរួមចំណែកក្នុង ការកាត់បន្ថយការចាប់ត្រីពីផលស្តុកធម្មជាតិផលដែរ។
.សារៈសំខាន់នៃការចិញ្ចឹមត្រីក្នុងស្រែ
-កាត់បន្ថយការចំណាយទោលើការទិញម្ហូបប្រចាំថ្ងៃ
-ការចិញ្ចឹមត្រីក្នុងស្រែ អាចជួយបង្កើនគុណភាពដីអាចឲ្យទិន្នផលស្រូវកើនឡើង។
-រួមចំណែកកាត់បន្ថយការចាប់ត្រីពីធម្មជាតិជាកត្តាមួយជួយអោយបរិមាណត្រីក្នុង ធម្មជាតិកើតឡើងវិញ។
-ងាយស្រួលចាបប់យកមកធ្វើម្ហូប ព្រោះស្រែចិញ្ចឹមត្រឹនៅជិតផ្ទះស្រាប់
.ការរៀបចំស្រែចិញ្ចឹមត្រី
ការជីកជំរក
ជំរកគឺជាជង្ហុក ឬទីដែលជ្រៅជាងគេនៅក្នុងស្រែចិញ្ចឹមត្រី វា ជាទីកន្លែងដែលត្រីរត់   មកជ្រកពេលណាទឹក ក្នុងស្រែរាក់ ឬក្តៅពេក។ គេអាចប្រើប្រាស់ ជំរកនេះសំរាប់បង្ខាំងត្រី ជាបណ្តោះអាសន្ននៅះពេលប្រើថ្នាំសំលាប់ សត្វល្អិតការពារដំណាំស្រូវផងដែរ។
ជំរកដែលត្រូវជីក    អាចមានរាងច្រើនសណ្ឋានទៅតាមភូមិសាស្ត្រនៃដីស្រែ ឬ ទៅតាមចំណង់ចំណូលចិត្ត របស់អ្នកចិញ្ចឹម។ ជំរកអាចមានរាងជាប្រលាយឬក៏ ស្រះ។
ជំរកមានរាងជាប្រឡាយ
ជំរកបែបនេះ គេអាចជីកប្រឡាយតូចៗតាមបណ្តោយភ្លឺស្រះដែលមានជំរៅពី៤០ទៅ ៥០សង់ទីម៉ែត្រ ហើយផ្ទៃក្រឡា នៃប្រឡាយមានទំហំប្រមាណ៥ទៅ១០ភាគរយនៃក្រឡាផ្ទៃ ស្រែសរុប។
ជំរកមានរាងជាស្រះ
នោះគឺជាប្រភេទជំរកមយយបែបដែលគេជីកមានសណ្ឋានជាស្រះតូច។ គេអាចជីក ស្រះ នៅកណ្តាលស្រែ ឬជ្រុងស្រែក៏បានដោយមានជំរៅ១ទៅ ១,៥ម៉ែត្រ ប៉ុន្តែផ្ទៃក្រឡានៃ ស្រះក៏គួរតែមានប្រមាណពី ៥ ទៅ ១០ភាគ រយនៃផ្ទៃក្រឡាស្រែសរុបដែរ។
.ការជ្រើសរើសពូជត្រីមកចិញ្ចឹម
ប្រភេទត្រីដែលអាចចិញ្ចឹមក្នុងស្រែ   បានមានជាអាទិ៍ដូចជា  ត្រីកាបសាមញ្ញ   ត្រីទីឡាព្យា   ត្រីកាបឥណ្ឌា ត្រីកន្ធរ និងត្រីអណ្តែង។ការចិញ្ចឹមត្រីក្នុងស្រែជាទូទៅធ្វើនៅក្នុងស្រែជំរៅជា កន្លែងដែលដក់ទឹកបានជ្រៅ។ ការ ចិញ្ចឹមត្រីកាបសាមញ្ញ ទីឡាព្យា និង កាបឥណ្ឌ អាច ចិញ្ចឹមចំរុះគ្នាតែម្តងក្នុងស្រែតែមួយ ក្នុងកំរិតសមាមាត្រ ៥:៣:២ គឺកាបសាមញ្ញ ៥០%ត្រី ទីឡាព្យា ៣០% និងត្រីកាបឥណ្ឌា ២០%។ ការចិញ្ចឹមពុំចាំបាច់ផ្តល់ចំណីអ្វីទាំង អស់បើគេ ចិញ្ចឹមក្នុងដង់ស៊ីតេ១ក្បាលក្នុង ៣-៤ ម៉ែត្រការេ។  គេអាចចិញ្ចឹមក្នុងដង់ស៊ីតេរហូតដល់ ២ ក្បាលក្នុង មួយម៉ែត្រការេ តែករណីនេះគេត្រូវតែផ្តល់ចំណីបន្ថែដូចជា កន្ទក់ចកបាយទា កណ្តៀរ ឬការកសំណល់ផ្ទះបាយ ជាដើម។ ទំហំកូនត្រីដែលគួរជ្រើសរើស មកចិញ្ចឹមត្រូវ តែមានទំហំយ៉ាងតិចតួចប៉ុនម្រាមដៃឡើងទៅ(ទំងន់មិន តិចជាង ៥ក្រាម)និងមានសុខភាព ល្អ។ ដោយឡែកត្រីអណ្តែងមានលក្ខណៈពិសេសជាងបណ្តា ត្រីដែលបាន រៀបរាប់ខាងលើ ដោយគេអាចចិញ្ចឹមវា ក្នុងលក្ខខ័ណ្ឌទឹករាក់ដែលមានជំរៅត្រឹម២០ សង្ទីម៉ែត្រប៉ុណ្ណោះ(ទឹកក្នុង ស្រែ)នៃស្រែមិនមែនចាំបាច់តែមានស្រែទឹកជ្រៅទេ ព្រោះវាជាប្រភេទត្រីដែលធន់ ទៅនឹងបំរែបំរួលសីតុណ្ហភាព និងជំងឺផ្សេងៗបានល្អហើយការចិញ្ចឹមមានអត្រារស់ខ្ពស់ថែម ទៀតផង។ តែការចិញ្ចឹមត្រីអណ្តែងចាំបាច់ត្រូវតែ ផ្តល់នូវចំណី បន្ថែមទោះជាការចិញ្ចឹមក្នុង ដង់ស៊ីតេទាប ឬខ្ពស់ក៏ដោយ។
.ការជ្រើសរើសពូជស្រូវសំរាប់ស្រែចិញ្ចឹមត្រី
អាស្រ័យដោយការចិញ្ចឹមត្រីអណ្តែមានរយៈបេលលើសពី បី ខែ ដូច្នេះពូជស្រូវធ្ងន់ គួរជ្រើសរើសក្នុងការធ្វើ វប្បកម្មចំរុះនេះ។  ដោយឡែកត្រីកាប  ឥណ្ឌាកាបសាមញ្ញ  និង  ទីឡាព្យា  អាចធ្វើវប្បកម្មជាមួយពូជស្រូវរយៈ ពេលមធ្យោមបាន។

៥.ការលែងកូនត្រីចិញ្ចឹម
ការដឹកជញ្ចូនកូនត្រីគួរធ្វើនៅពេលព្រឹក និងការលែងកូនត្រីចូលស្រែចិញ្ចឹម គួរធ្វើនៅ ចន្លោះម៉ោង ៩-១០​ព្រឹក។ បើកូនត្រីត្រូវបានដឹកជញ្ចូនដោយប្រើថង់ប្លាស្ទីនោះ ពេលដឹក ជញ្ចូនដល់ស្រែត្រូវបានថង់នោះទៅ​ត្រាំ​ក្នុង​ទឹកស្រែដែលត្រូវចិញ្ចឹប្រមាណ ១០-១៥នាទី សិនរួចទើបស្រាយមាត់ថង់អោយត្រីហែល​ចេញដោយខ្លួន​ឯង​សន្សឹមៗចូលទៅក្នុងស្រែ ចិញ្ចឹមត្រី។
.ការផ្តល់ចំណី
ថ្វីត្បិតតែត្រីអណ្តែងជាប្រភេទត្រីស៊ីសាច់ជាអាហារ តែក្នុងការចិញ្ចឹមយើងអាចយក កន្ទក់មមកលាយនឹង​សាច់បាន។ ឆ្លងតាមការពិសោធន៍នៅក្នុងវិទ្យាសា្ថនស្រាវជា្រវ   និង   អភិវឌ្ឈន៍កសិកម្មកម្ពុជាបានចេញជា​លទ្ធផល​​ថា ត្រីដែលចិញ្ចឹមដោយផ្តល់ចំណីកន្ទក់២០% លាយត្រីហាល ៨០%មានការធំធាត់រហ័សនិងអត្រារស់​ច្រើនជាងត្រីដែលផ្តល់ដោយចំណី កន្ទក់ ៦០%លាយត្រីហាល៤០% ឬក៏កន្ទក់៤០% លាយត្រីហាល ៦០%។ ពេលផ្តល់ចំណី ត្រូវដាក់ក្នុងកញ្រ្ចែង ក្រាលស្បៃរយចជ្រមុជទៅក្នុងទឹក ដើម្បីងាយស្រួលតាមដានមើលការ ស៊ី​ចំណីរបស់ត្រីនិងជៀសវាងភាពខ្ជះខ្ជាយ។ ការផ្តល់ចំណីនេះអាចផ្តល់នៅពេលព្រឹកចាប់ពីម៉ោង ៩ដល់ម៉ោង១០ និង ល្ងាចចន្លោះពីម៉ោង ៣ទៅម៉ោង ៥ដោយផ្តល់មួយថ្ងៃម្តងឬ ពីរដងក៏បានតាមកំរិតបរិមាណ ១០%នៃទំងន់​ដង​ខ្លួនត្រីសរុប(ឧបមាថាទំងន់កូនត្រីសរុបក្នុងស្រែមានប្រមាណ១០គីឡូក្រាម នោះចំណីដែលត្រូវ​ផ្តល់គឺ១​គីឡូ​ក្រាមក្នុងមួយថ្ងៃ ឬព្រឹក កន្លះគីឡូក្រាម)។
.ការប្រមូលផល
ការប្រមូលផលអាចចាប់រំលោះ ដោយចាប់ត្រីណាដែលធំជាងគេមកធ្វើម្ហូបប្រចាំថ្ងៃក៏បាន។ការប្រមូលផល​​​សរុបធ្វើឡើងនៅពេលស្រូវទុំល្អ ពេលនោះត្រីនៅប្រមូលផ្តុំគ្នាក្នុងជំរក (ប្រឡាយ ឬស្រះតូច)ការប្រមូលផល​នេះ​​ធ្វើដំនាលគ្នាជាមួយការច្រូតកាត់ផលស្រូវតែម្តង ប្រសិនបើទំហំត្រីធំល្មមអាចយកមកហូប ឬលក់បាន ប៉ុន្តែបើ​ទំហំវាពុំទាន់សមស្របទេនោះ គេអាចបន្តការបង្ខំាង ចិញ្ចឹមក្នុងជំរកដូចរៀបរាប់ខាងលើ ជាបណ្តោះអាសន្នសិន ពេលនោះ គេអាចធ្វើការភ្ជួររាស់ដកស្ទូងស្រុវជាលើកទីពីរទៀត(ករណីពូជស្រូវស្រាលមិនប្រកាន់រដូវ) ក្រោយពី​ស្ទូងបាន ១០-១៥ ថ្ងៃ គេអាចបើកលែងត្រីអោយចេញពីជំរកចូលទៅក្នុងស្រែបាន ។ ការចិញ្ចឹមក្នុងវគ្គទីពីរនេះ​មានការផ្តល់ចំណី និងថែទាំដូចការចិញ្ចឹមក្នុងវគ្គទីពីរនេះមាន ការផ្តល់ចំណី និងថែទាំដូចការចិញ្ចឹមក្នុងវគ្គ​ទី​មួយ​ដែរ។