ការបណ្តុះ អ៊ី អ៊ិក្ស អិម(EX-M)

ការបណ្តុះ អ៊ី អ៊ិក្ស អិម ឬ EX-M សំចៃ
ដើម្បីបំបាត់​ក្លិនស្អុយ ការពារ​បរិស្ថាន

១- ការត្រៀម​សំភារៈ​
​ ​ក​- ធុង ឬ​ប៉ោត​ដែល​ដាក់​បាន​ទឹក​ចំណុះ ១០​លីត្រ ចំនួន ១ ។​
​ ​ខ​- កាន​ជ័រ​ចំណុះ ៣០​លីត្រ ចំនួន ១ ដែល​មាន​គំរប​បិទ​ជិត​ល្អ ខ្យល់​មិនអាច​ចេញចូល​បាន
​ ​គ​- ចាន​ធុន​ជ័រ ដែល​មាន​ចំណុះ ៥០​លីត្រ​ទឹក ។​

២- តារាង​ធាតុ​ផ្សំ​

០១

  មេ EX-M (​មេ អ៊ី អ៊ិក្ស អិម​)   ១ លីត្រ​

០២

  កា​កស្ករ​   ១ លីត្រ​

​០៣​

  ទឹកស្អាត (​ទឹក​អណ្តូង​លូរ ទឹកភ្លៀង …​៘​)​   ១៨ លីត្រ​

លក្ខណៈ​ពិសេស​នៃ​ធាតុ​ផ្សំ
​ ​- ទឹកស្អាត : ទឹក​ដែល​ល្អ​បំផុត​សំរាប់​លាយ​ជី គឺ​ទឹក​អណ្តូង​លូរ ទឹកភ្លៀង ទឹក​អណ្តូងស្នប់(​ពេល​បូម​បាន​ទឹក​ហើយ​ត្រូវ​ទុក​ទឹក​នោះ​ចោល​រយៈពេល ២៤​ម៉ោង ទើប​យក​ទឹក​មក​លាយ​ជី​បាន​) ។ ចំពោះ EX-M បំបែក​សូម​ធ្វើ​ដោយ​យកចិត្តទុកដាក់​បំផុត ព្រោះ​តួនាទី​របស់​វា​សំរាប់​បង្កើន​ជីវជាតិ​ដល់​សត្វ​ក្នុង​ទឹក​គ្រប់​ប្រភេទ ពិសេស​ត្រី​ចិញ្ចឹម​របស់​លោក​អ្នក ។​

៣- វិធី​ធ្វើ​
​ ​- ចាក់​ទឹកស្អាត ១៨​លីត្រ និង​កាក​ស្ករ ១​លីត្រ ចូល​ក្នុង​ចាន​ធុន​ជ័រ ហើយ​កូរ​ល្បាយ​នេះ​អោយ​រលាយ​សព្វ(​កុំអោយ​មាន​កា​កស្ករ នៅ​មាន​ជាប់​បាត​ចាន​ធុន​) ទើប​យក​មេ EX-M ១​លីត្រ ចាក់​ចូលក្នុង​ចាន​ធុន និង​កូរ​អោយ​សព្វ​ម្តងទៀត ។​
​ ​- យក​ល្បាយ​ទឹក​ក្នុង​ចាន​ធន់​ជ័រ​ទាំងអស់​ចាក់​ចូល​ក្នុង​កាន​ជ័រ​ដែល​មាន​ចំណុះ ៣០​លីត្រហើយ​មួល​គំរប​កាន​ជ័រ​អោយ​ជិត​រហូតដល់​ខ្យល់​មិន​អាច​ចូល​ក្នុង​កាន​ជ័រ​បាន ។​
​ ​- រៀងរាល់ ២៤​ម៉ោង​ម្តង​យើង​ត្រូវ​បន្ធូរ​គំរប​កាន​ដើម្បី​បញ្ចេញ​ហ្គាស ធ្វើ​បែប​នេះ​អោយបាន​ចំនួន ៣​ដង​យ៉ាងតិច​ទើប​អាច​យក​ទៅប្រើ​បាន ។​
​ ​- កាលណា​យើង​ធ្វើ​បាន​ត្រឹមត្រូវ វា​នឹង​មាន​ក្លិន​ឈ្ងុយ​ដូច​ក្លិន​ទឹកឃ្មុំ ។​
​ ​- ប្រសិនបើ​មិន​ចាំបាច់​ប្រើប្រាស់​ទេ យក​ល្អ​ទុក​រហូត​ដល់ ៧​ថ្ងៃ​ជា​ការប្រសើរ ។​

​ ​មុខងារ អ៊ី អ៊ិក្ស សំចៃ​
​- បំបាត់​ក្លិនស្អុយ បង្កើត​ប្លង់តុង (​បង្កើត​ស្លែ អាហារ​ត្រី​) បង្កើត​អុកស៊ីសែន​ក្នុង​ស្រះ​ត្រីកំចាត់​ពពួក​បាក់តេរីដេលប​ង្ក​អោយ​ត្រី​មាន​ដំបៅ រលាក ហើម​ពោះ ហើម​ភ្នែក ផ្សិត​ក្រហម ។​

៤- វិធី​ប្រើ​
​- EX-M បំបែក ១​លីត្រ លាយ​ទឹកស្អាត ១០០០​លីត្រ​ស្រោច ឬ​បាញ់​ទ្រុង​សត្វ ដំណាំ​ជា​រៀង រាល់ថ្ងៃ (​ទឹកស្អាត ១​លីត្រ លាយ EX-M បំបែក ១​សេ​សេ​) ។​
​- មុខងារ​សំខាន់​របស់​វា គឺ​ជួយ​បំបាត់​ក្លិនស្អុយ​ក្នុង​ស្រះ​ត្រី និង​បង្កើត​ប្លង់តុង អុកស៊ីសែន ព្យាបាល​ត្រី រាគ​រូស ផ្សិត​ក្រហម ហើម​ពោះ ១​លីត្រ តំរូវ​ទឹក ១០០០០ លីត្រ ចំពោះ​ទឹក​ក្នុង​ស្រះ​ត្រី​ដែល​មាន​ក្លិនស្អុយ មានន័យ​ថា ១​លីត្រ EX-M សំចៃ​បំបាត់​ទឹក​ដែល​មាន​ក្លិនស្អុយ ១០​ម៉ែត្រគូប ។​

៥- ផលប្រយោជន៍​
​ ​- ជួយ​លាង​សំអាត បណ្តេញ​សត្វល្អិត​ចង្រៃ​ដែល​នៅ​ក្នុង​ទ្រុង​សត្វ និង​នៅ​ចំការ ។​
​ ​- ជួយ​ជំរុញ​បរិស្ថាន​នៅ​ជុំវិញ​ផ្ទះ​លោកអ្នក​អោយ​មាន​សភាព​ស្រស់បំព្រង​ជានិច្ច ។​
​ ​- ចំណាយ​តិច ចំណេញ​ច្រើន វា​ជា​រឿង​ដែល​អ្នក​នឹកស្មាន​មិន​ដល់ ។​

៦- ការចំណាយ​
​ ​- EX-M បំបែក ១​លីត្រ ចំណាយ​អស់​ប្រាក់ ៨០០​រៀល ។ ក្រុមហ៊ុន​លក់ ១​លីត្រ ១២០០​រៀល ។​

៧- បំរាម​
​- មិន​ត្រូវ​យក EX-M បំបែក ទៅ​បំបែក​តទៅទៀត​ទេ ព្រោះ​ពេល​ខ្លះ​វា​បំលែងខ្លួន​ទៅ​ជា​បាក់តេរី​អាក្រក់ ជាហេតុ​នាំ​មក​នូវ​ផលវិបាក​ចំពោះ​អ្នកប្រើប្រាស់ ។​
​ ​- មិន​ត្រូវ​យក EX-M បំបែក លាយ​អោយ​សត្វ​ផឹក ឬ​ស៊ី​ឡើយ ។​
​ ​- មិន​ត្រូវ​យក EX-M បំបែក មក​ផឹក ឬ​លិ​តឡើយ ។​
​ ​- សំភារៈ និង​ទឹក​ត្រូវតែ​ស្អាត​ជានិច្ច មិន​ត្រូវ​ខ្វះ​អនាម័យ​ទេ ។​
​ ​☻អ្នក​ធ្វើ​ត្រូវ​ចាំ​ថា​ត្រី​ក្នុង​មួយ​ស្រះ មាន​តំលៃ​ថ្លៃ​ណាស់ ការ​ធ្វើ​មិន​អាច​ធ្វេសប្រហែស​បានឡើយ។

 

Advertisements

អំពីម្ចាស់ប្លក សាយ
សូមផ្តល់មតិសំរាប់ខ្ញុំ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: