តើ EX-M គឺជាអ្វី ?

តើ EX-M គឺជា​អ្វី ?

១- ការកកើត​ជា​ជីវិត​
​ ​ក្នុង​ធម្មជាតិ​ជីវិត​កើត​ចេញ​មកពី​ធាតុគីមី​បួន គឺ អុកស៊ីសែន អ៊ីដ្រូសែន កាបូ​ន និង អា​សូត ។ ឯ​តាម​ព្រះ​ពុទ្ធិ​វិញ​ជីវិត​កើត​ចេញ​មក​ពី​ធាតុ​បួន គឺ ទឹក ដី ភ្លើង ខ្យល់ ។ ធាតុ​ទាំងនេះ​ឆ្លងកាត់​រយៈ ពេល​យ៉ាង​យូរ និង​ការធ្វើ​រស្មី​សំយោគ​ក៏​បង្កើតបាន​ជា​សារពាង្គកាយ​ឯក​កោសិកា​ដែល​គេ​ហៅ ថា ជីវិត​ដំបូង​មាន​វិមាត្រ​ដ៏​សែន​តូច និង​តំរូវ​ទឹកជា​អាហារ​ជា​ចាំបាច់។ ការ​កើត​នេះ​មាន​លក្ខណៈ​ខុសៗ​គ្នា និង​បក្ខពួក​មិន​ដូចគ្នា​ឡើយ ។ ក្រៅពី​ទឹក​នៅ​មាន​អាហារ​ផ្សេងទៀត​ដែរ ដែល​សារពាង្គកាយ​ឯក​កោសិកា​ទាំងនេះ​មាន​តំរូវការ​ស្បៀង​មិន​ដូចគ្នា​ទេ គឺ​ខ្លះ​ស៊ី​នេះ ខ្លះ​ទៀត​ស៊ី​នោះ ។ ក្នុង​រយៈពេល​យូរ​ឆ្នាំ​ទៅ​ក៏​បង្កើត​ជា​ជីវិត​ថ្មី​ផ្សេង​មួយទៀត ដែល​គេ​ហៅ​ថា​សារពាង្គកាយពហុកោសិកា ជា​ជីវិត​មាន​វិមាត្រ​ធំ (​មនុស្ស សត្វ រុក្ខជាតិ​) ។​

២- សង្គម​របស់​បាក់តេរី​
​          សង្គម​របស់បាក់តេរី​មិន​ខុស​គ្នា​ពី​សង្គម​មនុស្ស​ឡើយ  គឺ​មាន​ក្រុម​ដឹកនាំ​សង្គម(​ក្រុម​កាន់ អំណាច​) ក្រុម​ប្រឆាំង និង ក្រុម​កណ្ដាល (​ក្រុម​មិន​ខ្វល់​ពី​អ្នក​ដឹកនាំ​ខ្លួន​ទោះជា​ខាង​ណា​ដឹកនាំ​ក៏​បាន​ដែរ​)។ ក្រុម​កណ្ដាល​នេះ​ជា​ក្រុម​ឯករាជ្យ​មិនចេះ​តវ៉ា ឬ​ប្រឆាំងជា​ក្រុម​រក្សាសុខ ឬ​គេ​ហៅ ថា​ក្រុម​ណឺត ។ ក្រុម​នេះ​កាលណា​ក្រុម​ណា​ខ្លាំង​វា​នឹង​ទៅ​តាម​ក្រុម​នោះ​ភ្លាម ។ (​សូម​មើលរូប​)

☻បាក់តេរី​អាក្រក់ : ជាព​ពួក​ដែល​មាន​តំរូវការ​សរីរាង្គ​មនុស្ស សត្វ​ជា​អាហារ ។ កាលណា​វា​តោង​លើ​ខ្លួន​អ្នក​ណា​ម្នាក់ ហើយ​វា​ត្រូវការ​ឈាមជ័រ​អ្នក​នោះ​ជា​អាហារ ដូចជា​ស្រែង បើ​យើង​កើត​ស្រែង​ហើយ​វា​ធ្វើឲ្យ​រមាស់ ការ​រមាស់​នេះ​បណ្ដាលមកពី​បាក់តេរី​ស្រែង ដែល​ត្រូវការ​ឈាមជ័រ​យើង​ជា​អាហារ​វា ។ ដូចនេះ​វា​ខំប្រឹង​ខាំ ឯ​យើង​ប្រឹង​អេះ​រហូតដល់​ចេញ​ឈាម​នោះ​វា​បាន​ឈាម​យើង​ស៊ី​ជា​អាហារ​របស់​វា ។ យើង​កំណត់​ថា​វា​ជា​ពពួក​បាក់តេរី​អាក្រក់ រឺ​បាក់តេរី​មិនល្អ ។​
☺បាក់តេរី​ល្អ (EX-M) : ជាព​ពួក​បាក់តេរី​ដែល​ត្រូវការ​រុក្ខជាតិ​ជា​អាហារ​ដូចជា​មនុស្ស និង សត្វ​ដែរ ។ វា​ជា​សម្ព័ន្ធភាព​ជាមួយ​មនុស្ស​យើង ។ ពពួក​បាក់តេរី​ដែល​ល្អ​បាន​ពី​ធម្មជាតិ​ពិត​ជា​ការជ្រើសរើស​របស់អ្នក​ប្រាជ្ញថៃ​ម្នាក់​ឈ្មោះ ទូ​រសាក់ នៅ​មហាវិទ្យាល័យ​ខុន​ហ្គេន នៃ​ប្រទេស​ថៃ ។ គាត់​បាន​ចែក​ពពួក​បាក់តេរី​ល្អ​នេះ​ចេញ​ជា​ពីរ​ចំណាត់ថ្នាក់ គឺ​ចំណាត់ថ្នាក់​ត្រូវការ​ខ្យល់​ហៅថា បាក់តេរី​អ៊ែ​រ៉ូ​ប៊ិច (Aerobic Bacteria) និង​មិន​ត្រូវការ​ខ្យល់​ហៅថា បាក់តេរី​អាន​អ៊ែ​រ៉ូ​ប៊ិច (AnAerobic Bacteria) ។ បាក់តេរី​ទាំងពីរ​ពួកនេះ​មាន​ជីវិត​រស់​បាន តែងតែ​ពឹងពាក់​អាស្រ័យ​គ្នា​ទៅវិញទៅមក ។​
​ ​- ពពួក​បាក់តេរី​មិន​ត្រូវការ​ខ្យល់ (AnAerobic Bacteria)
​ ​គឺជា​ពពួក​បាក់តេរី​ដែល​ជួយ​រំលាយ​សារធាតុ​ប្រភេទ​កាបូន​ឌីអុកស៊ីត កាក​ខ្លាញ់ និង​រំលាយ​ផូស្វាត​កំអែល​ខ្លាញ់ (​ខ្លាញ់ ដែល​អណ្ដែត​លើ​ផ្ទៃ​ទឹក​) ។ វា​ជា​ប្រភេទ​ដែល​រស់នៅ​ក្នុង​ស្រះ និង​អណ្ដែត​លើ​ផ្ទៃ​ទឹក ដើម្បី​រលាយ​សារធាតុ​ផ្សេងៗ​ដែល​មាន​នៅក្នុង​បាត​ស្រះ ។ នៅពេល​ប្រើ​ទៅលើ​ដី​រឹង គឺ​ដី​ដែល​គ្មាន​អុកស៊ីសែន បាក់តេរី​ប្រភេទ​នេះ​នឹង​ដើរតួនាទី​យ៉ាង​សំខាន់ ដើម្បី​បំ​លែង​ឲ្យទៅ​ជា​ដី​ផុស និង​សំបូរ​ទៅ​ដោយ​អុកស៊ីសែន ។​
​ ​- ពពួក​បាក់តេរី​ត្រូវការ​ខ្យល់ (Aerobic Bacteria)
​ ​ពពួក​បាក់តេរី​ដែល​ត្រូវការ​ខ្យល់​នេះ​ត្រូវបាន​គេ​បែងចែក​ចេញ​ជា ៥ ក្រុម​ខុសៗ​គ្នា និង​មាន​ឈ្មោះ​ផ្សេងៗ​គ្នា​។​
ក្រុមទី ១ : (Oxigenic Photosynthetic Organics) ជាព​ពួក​បាក់តេរី​សំយោគ​ពន្លឺ (​បំប្លែង​ជា P) វា​មាន​តួនាទី​សំយោគ​អ្វីៗ​ដែល​មាន​ជីវិត (​សត្វ និង​រុក្ខជាតិ​) ឲ្យក្លាយ​ទៅ​ជា​ប្រយោជន៍​បាន ដូចជា​អ៊ីដ្រូសែន អាស៊ីត​អា​មី​ណូ (AMINO ACIDS) ទឹក​ស្ករ វីតាមីន អរ​ម៉ូ​ន និង​អ្វី​ផ្សេងៗ​ទៀត ដើម្បី​ផ្ដល់​នូវ​សភាព​សំបូរបែប​ទៅ​ដល់​ដី ។​
​​ក្រុមទី ២ : (Lactic Acid Bacteria) គឺជា​ពពួក​បាក់តេរី​ផ្ដល់​នូវ​អាស៊ីត (​បំប្លែង​ជា K) គឺ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ទប់ទល់​នឹង​មេរោគ​ជាច្រើន ហើយ​ប្រឆាំង​នឹង​ពពួក​បាក់តេរី​ដែល​ប្រព្រឹត្ត​អាក្រក់​មួយចំនួន ។ វា​គឺជា​បាក់តេរី​ត្រូវការ​បរិយាកាស​ហប់ ហើយ​មាន​តួនាទី​ជា​អ្នកបំ​លែង​ដី​ដែល​បង្ករោគ​ឲ្យ​ទៅ​ដី​ដែល​អាច​ទប់ទល់​នឹង​មេរោគ ព្រមទាំង​ជួយ​បំប៉ន​គ្រាប់​រុក្ខជាតិ​ឲ្យ​ដុះ​ពន្លក​បានល្អ និង​រឹងមាំ​ជាង​ប្រក្រតី​ទៀតផង ។​
​ក្រុមទី ៣ : (Nitrogen fixing Bacteria) ជាព​ពួក​បាក់តេរី​ដែល​ប្រើ​ក្នុងការ​ផ្អាប់ (​បំប្លែង​ជា N) គឺ​វា​មាន​តួនាទី​ជា​អ្នកជំរុញ​ទប់ទល់​នឹង​រោគ​ផ្សេងៗ (DISESES RESISIANT) ប្រឆាំង​ចរន្ត​រំលាយ​បានល្អ ជំរុញ​ការការពារ​ពពួកសត្វ​ល្អិត​ដែល​បំផ្លាញ ដំណាំ​គ្រប់​ប្រភេទ បំបាត់​ភាពកខ្វក់​ក្នុង​ទឹក​ស្អុយ​ដែល​កើត​មក​ពី​បរិស្ថាន​កខ្វក់​ផ្សេងៗ ។​
​ក្រុមទី ៤ : (Yeast=5.2*1000000000 CUF/mL ) គឺ​មាន​សារធាតុ​ជាង ៨០ ប្រភេទ​ដែល​បង្កើត​វា ហើយ​វា​ជា​ប្រភេទ​បាក់តេរី​ផ្សិត (​មេស្រា​ដំបែរ​) ជា​សរសៃ (Filamentousfung) គឺ​វា​ជាព​ពួក​សារាយ​មាន​តួនាទី​ជា​អ្នកបង្កើត​ថាមពល​រំលាយ​ដែល​អាច​ធ្វើការ​បាន​ល្អ​ក្នុង​សភាព​មាន​អុកស៊ីសែន ហើយ​មាន​គុណសម្បត្តិ​ទប់ទល់​នឹង​កំដៅ​បាន​យ៉ាង​ល្អ ។ ជា​ធម្មតា​គេ​ប្រើ​វា​ជា​មេ​ផលិត​ស្រា និង​ផលិត​ដី​ផ្អាប់ ៘​
​​ក្រុមទី ៥ : (Bacikkus Bacteria) ជាព​ពួក​បាក់តេរី​ផ្ដល់នូវ​អាស៊ី​ត ដែល​មាន​ប្រសិទ្ធិភាព​ខ្ពស់​ទប់ទល់​នឹង​មេរោគ និង​ពពួក​បាក់តេរី​អាក្រក់​មួយចំនួន ។ វា​ជា​បាក់តេរី​ត្រូវការ​បរិយាកាស​ខាងក្នុង ហើយ​មាន​តួនាទី​ជា​អ្នកបំ​លែង​ដី​ដែល​បង្ករ​រោគ​ឲ្យ​ទៅ​ជា​ដី​ដែល​អាច​ទប់ទល់​នឹង​មេរោគ ហើយ​ជួយ​បំប៉ន​គ្រាប់​រុក្ខជាតិ​ដុះ​ពន្លក​បានល្អ​រឹងមាំ​ជាជាង​ប្រក្រតី​បាន​ទៀត​ផង ។ ក្នុង​ក្រុម​នេះ​តាម​ការវិភាគ​ដោយ​មជ្ឈមណ្ឌល​ពិសោធន៍​នៃ​មហាវិទ្យាល័យ​ខនហ្គែន មាន​ចំនួន​អតិសុខុមប្រាណ​ដូចខាងក្រោម :
​ ​១ – Lactobacillus​ ​Casei​ ​ ​2.8.1000000 CFU/mL
​ ​២ – Lactobacillus ​Fermentum​ ​6.1.100000 CFU/mL
​ ​៣ – Lactobacillus ​Acidophillus​ ​2.3.100000 CFU/mL
​ ​៤ – Lactobacillus ​Cellobiosus​ ​2.7.10000 CFU/mL
​ ​៥ – Sacchaiomyces Cerevisiae​ ​6.7.1000000 CFU/mL
​ ​៦ – Rhodobacter ​Sphaeroides​ ​3.5.1000​ ​CFU/mL
​ ​សរុប​មក​ចំនួន​អតិសុខុម​ប្រាណ (Bacteria) ដែល​ធ្វើការ​សំរាប់​បំរើ​ផលប្រយោជន៍​ដល់​មនុស្ស​នៅក្នុង អ៊ី អ៊ិក្ស អិម ១ លីត្រ មាន ១.៣២.១០០០០០០០០ CFU/mL; យី​ស (Yeast) ៥.២.១០០០០០០០០០ CFU/mL និង​បាក់តេរី​អាស៊ីត​ឡា​ក់ទិច (Lactic acid bateria) ៥.៦៧.១០០០០០០០ CFU/mL នៅ​ឆ្នាំ ២០០៧ នេះ ។​
​ ​ របាយការណ៍​ត្រួតពិនិត្យ​សារធាតុ​ផ្សេងៗ​ដែល​មាន​នៅក្នុង​ជីសរីរាង្គ​

របាយការណ៍​ត្រួតពិនិត្យ​

លទ្ធផល​ត្រួតពិនិត្យ​

​​អ្នកត្រួតពិនិត្យ​

  1. Ph​

8.2

​Phiyakrat​ ​

  2.2. Moisture Content at 75 deg C20 hrs. (%)

5.33​

Phiyakrat​

  3. Totak Nitrogen (%)​

1.02​

Shikrkun​

  4. Totak Phosphate (%)​

0.66​

Chakriya​

  5. Total Potash (%)

1.32​

​Vanrat​

  6. EC (dS/m)​

1.58​

​Phongpit​ ​

  7. Organic Carbon (%)​

7.74​

Vanrat​

  8. Orgnic Matter (%)​

43.34

Vanrat​

  9. C/N​

8/1​

  10. Germination lndex(%)​

89.63

Phongsak

  11.Total Cadmium (mg/kg)​

0.36​

Shuraksit

  12. Total Chromium (mg/kg)​

38.4​

Shuraksit

  13. toal Mercury (mg/kg)

ND​

​ ​Shuraksit​

  14. Total Lead (mg/kg)​

4.7​

​Shuraksit​ ​

  15. Plastic, Glass Ctc.

Phorngsak

  16. Gravel (%)​

ND​

Phiyakrat

  17. Sieve size (12.5 x 12.5 mm.)(%)​

100

Phiyakrat

  18.Total Arsenic (mg/kg)​ ​

5

Shuraksit

  19.Total Copper (mg/kg)

16.6​ ​

 ​Shuraksit ​

៣- លក្ខណៈ​ទូទៅ​របស់ EX-M
​            EX-M ជា​បាក់តេរី​ក្រុម​កសាង (​ផ្ដួចផ្ដើម​) និង​ជា​ក្រុម​ដែល​មាន​ប្រយោជន៍​ហៅថា ក្រុម​ធម៌​សាង​អំពើ​ល្អ រឺ ពពួក​ភាវៈរស់​កាន់សីល មិន​ត្រូវការ​សាច់​ជា​អាហារ​ទេ ។​   នៅពេល​ប្រើ  EX-M យើង​ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា EX-M ជា​វត្ថុ​ដែល​មាន​ជីវិត និង​មាន​លក្ខណៈ​ដូចតទៅ :
​ ​- ត្រូវ​ការរស់នៅ​សមរម្យ​មិន​ក្ដៅ​ពេក មិន​ត្រជាក់​ពេក រស់នៅ​ក្នុង​សីតុណ្ហភាព​ធម្មតា ។ ចន្លោះ​ពី ២៥​អង្សា​សេ ទៅ ៥០​អង្សា​សេ ។ វា​ធ្វើការ​បាន​ល្អ​ក្នុង​ទី​ងងឹត មិន​ត្រូវការ​ហាលថ្ងៃ តែ​ត្រូវការ​ស្ថិតនៅ​ក្នុង​សភាព​ហ​ប់ ។ ដូចនេះ​ត្រូវ​ប្រើ​វា​នៅ​ពេល​គ្មាន​ពន្លឺ​ថ្ងៃ ឬ​ពេល​ព្រលប់ ។​
​ ​- នៅលើ​ប៊ីដុង EX-M មាន​កំណត់​កាលបរិច្ឆេទ​ផលិត (MFG 200607) (​មានន័យ​ថា ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០០៧)
​ ​- វា​ជា​បាក់តេរី​បានមកពី​ធម្មជាតិ​ពិត ហើយ​មិន​អាច​ប្រើ​ជា​មួយ​សារធាតុ​គីមី​ពុល និង​ថ្នាំ​សំលាប់​មេរោគ​ផ្សេងៗ​បានឡើយ តែ​ប្រសិនបើ​ជា​គីមី​អាហារ​យើង​អាច​ប្រើ​បាន​តិចតួច ។​
​ ​- មាន​ប្រយោជន៍​ដល់​រុក្ខជាតិ (​ដំណាំ​) សត្វ និង វត្ថុ​ដែល​មាន​ជីវិត​ទាំងឡាយ ។​
​ ​- ជា​អ្នក​បំផ្លាញ​ភាពកខ្វក់​ទាំងឡាយ ឬ​ភាពកខ្វក់​ជា​អាហារ​របស់​មេ EX-M ។​
​ ​- ចាំបាច់​ត្រូវ​ផ្ដល់​អាហារ​ពី​ធម្មជាតិ​ឲ្យ​វា​ដូចជា ស្ករ កន្ទក់ ប្រូតេអ៊ីន និង​សារធាតុ​ផ្សេងៗ​ទៀត ពិសេស​កា​កស្ករ ឬ​ស្ករ​រងូ ជា​អាហា​ដ៏​មាន​ប្រសិទ្ធភាព​បំផុត របស់​មេ EX-M ។​
​អាហារ​ពិសេសៗ ដែល​អាច​ជំនួស កា​កស្ករ​បាន មាន​ដូចខាងក្រោម​

​វត្ថុ​ដែល​ប្រើ​ជំនួស​កា​កស្ករ​ក្នុង​កំរិត ១០ សេ​សេ​មាន

​បរិមាណ​ដែល​ត្រូវ​ជំនួស​

 ​០១​

  ទឹកដូង ឬ ទឹក​ផ្លែឈើ​គ្រប់​ប្រភេទ​ ​   កន្លះ​កែវ ស្មើ ២៥០ សេ​សេ​

០២​

  ស្ករ​អំពៅ​ ​ ​   ២ ដុំ ស្មើ ២ ក្រាម​

 ​០៣

​  ទឹក​លាង​អង្ករ​លើក​ទី ១ ​  ៤ កែវ ស្មើ ១ លីត្រ​

​០៤​

 ​  ទឹកដោះគោ​ជូរ​   ២ ស្លាបព្រា​បាយ រឺ ២០ សេ​សេ​

០៥​

  ស្ករសរ​   កន្លះ​កែវ ស្មើ ២៥០ សេ​សេ​

០៦

  ស្ករ ស​ក្រហម​   កន្លះ​កែវ ស្មើ ២៥០ សេ​សេ​

០៧​

  ​ទឹកឃ្មុំ​ ​   កន្លះ​កែវ ស្មើ ២៥០ សេ​សេ​

៤- តួនាទី EX-M លើដំណាំ និង សត្វ

– មេ EX-M មាននាទីជាអ្នកផ្ដល់អាហារដល់រុក្ខជាតិ និងគ្រប់គ្រងអាហារចំពោះរុក្ខជាតិ ពិសេសគឺ N P K ដែលជាអាហារសំរាប់រុក្ខជាតិគ្រប់ប្រភេទ និងសារធាតុបំប៉នផ្សេងទៀតដែលជាសេចក្ដីតំរូវការបន្ទាប់បន្សំមាន ដែក (Fe) ទង់ដែង (Cu) ស័ង្កសី (Zn) ម៉ង់កាណែស (Mn) ប័រ (B) ម៉ូលីដែន (Mo) ក្លរ (Cl) ដែលស្ថិតនៅទំរង់សមាស និងទំរង់អំបិល ។ កាលណាយើងប្រើមេ EX-M វានឹងបង្កើតបានអាហារទាំងនេះ ដែលមេ EX-M ជាអ្នកបំលែងពីរុក្ខជាតិពណ៌បៃតង និងដីនៅជុំវិញគល់រុក្ខជាតិ ។ ដូចនេះដើម្បីឲ្យបានអាហារទាំងអស់នេះច្រើន យើងត្រូវការយករុក្ខជាតិពណ៌បៃតងស្រស់ ឬស្ងួតកប់ជុំវិញគល់រុក្ខជាតិ ហើយយើងបន្ថែមមេ EX-M ឲ្យបានច្រើន នោះវានឹងមានអាហារច្រើនប្រភេទសំរាប់ភាពលូតលាស់ផ្កា និង ផ្លែ របស់រុក្ខជាតិ ។ ទោះជាសំបូរអាហារច្រើនក៏ដោយ ក៏មេ EX-M គឺជាអ្នកគ្រប់គ្រងអាហារនោះមិនឲ្យរុក្ខជាតិស៊ីហួសហេតុដែលធ្វើឲ្យល្អជ្រុលមិនផ្លែ ។ នេះបញ្ជាក់ថាមេ EX-M ជាម្ដាយរបស់រុក្ខជាតិចែកអាហារទៅតាមតំរូវការរបស់កូន មិនមែនតាមការទាមទារពីកូនទេ។ ត្រង់នេះបង្ហាញថាការប្រើមេ EX-M ទៅលើរុក្ខជាតិរបស់អ្នក រុក្ខជាតិនោះដាច់ខាតត្រូវតែមានផ្លែផ្កាជានិច្ចទៅតាមលក្ខណៈធម្មជាតិ ។- មេ EX-M មាននាទីជាអ្នកជួយផ្នែកប្រព័ន្ធរំលាយអាហារសត្វ ។ កាលណាប្រព័ន្ធនេះថយ ចុះយើងប្រើមេ EX-M វានឹងជួយរំលាយបានល្អ និងជួយបំផ្លាញពពួកបាក់តេរីអាក្រក់ ដែលកើតមាននៅតាមប្រព័ន្ធរំលាយអាហារ ព្រមទាំងផ្លូវបញ្ចេញចោលផ្សេងៗ ។ ត្រង់ចំនុចនេះយើងសិក្សានៅមេរៀនក្រោយ ។

៥- ប្រយោជន៍​របស់ EX-M
​ ​ក​- ផ្នែក​កសិកម្ម​
​ – ជួយ​រក្សា​លំដាប់ (pH) អាស៊ី​ត បាស​ក្នុង​ទឹក និង​ដី​ឲ្យមាន​ស្ថេរភាព​ជានិច្ច ។​

– ជួយ​រំលាយ​សារធាតុ​ផ្សេងៗ​ដែល​មាន​នៅក្នុង​ដី​ឲ្យក្លាយ​ជា​អាហារ និង​ថាមពល​សំរាប់​រុក្ខជាតិ ។​
​ – ជួយ​កែលំអរ​ប្រភេទ​ដី ហើយ​ធ្វើឲ្យ​ដី​ផុស ជក់​ទឹក និង​ធ្វើឲ្យ​ដី​នោះ​មាន​ខ្យល់​ឆ្លងកាត់​បាន​យ៉ាង​ល្អ ព្រមទាំង​កកើត​ជន្លេន​ក្រហម​ច្រើន ។​
​ – ជួយ​ព្យាបាល​ដី​ដែល​មាន​សត្វល្អិត​បំផ្លាញ​រុក្ខជាតិ និង​រោគរាតត្បាត ដែល​បង្ករ​ឡើង​ពី​គីមី​ពុល ។​
​ – ជួយ​បង្កើត​អរ​ម៉ូ​ន​ដល់​រុក្ខជាតិ ដើម្បី​ជំរុញឲ្យបាន​ផល​ខ្ពស់ និង​ផ្លែ​មាន​ទំងន់​ធ្ងន់ ។​
​ – ជួយ​ថែរក្សា​ផ្លែឈើ​ទុំ​ទុក​បាន​យូរ ដែល​ជា​ប្រយោជន៍​ដល់​ការដឹកជញ្ជូន​ផ្លូវ​ឆ្ងាយ ។​
​ – ជួយ​ឲ្យ​បរិស្ថាន​ល្អ​ឡើងវិញ តាម​បែប​ធម្មជាតិ ។​
​ ​ខ​- ផ្នែក​បសុសត្វ​
​ – ជួយ​បំបាត់​ក្លិនស្អុយ​ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ ដូចជា ជ្រូក មាន់ ទា ៘
​ – ជួយ​បំបាត់​ទឹក​ខូចគុណភាព  ទឹកស្អុយ  ក្នុង​កសិដ្ឋាន ។​
​ – ជួយ​ការពារ​ជំងឺ និង​រោគរាតត្បាត​ផ្សេងៗ របស់​សត្វ​ដោយ​ប្រើ​ជំនួស​ថ្នាំ​គីមី​បាន ។​
​ – ជួយ​កំចាត់​រុយ ឬ​សត្វល្អិត​ផ្សេងៗ​កុំ​ឲ្យមាន​ការវិវឌ្ឍន៍​ទៅ​មុខបា​ន ។​
​ – ជួយ​បំប៉នបន្ថែម​ដល់​សត្វ​ចិញ្ចឹម​ឲ្យមាន​សុខភាព​ល្អ​រឹងមាំ ហើយ​ធន់​នឹង​ជំងឺ និង​រោគរាតត្បាត​ផ្សេងៗ ។ នៅពេល​ដែល​សត្វ​ទាំងនោះ​មាន​សុខភាព​ល្អ ទំងន់​ធ្ងន់ ជា​ហេតុ​ធ្វើឲ្យ​អត្រា​ស្លាប់​ស្ទើរតែ​គ្មាន ។​
​ – ព្យាបាល​សត្វ​កើត​ជំងឺ​អ៊ុត​ក្ដាម ដែល​មាន​ប្រសិទ្ធិភាព​ខ្ពស់ ។​
​ ​គ​- ផ្នែក​នេសាទ (​ជលផល​)
​ – ជួយ​ការពារ​គុណភាព​ទឹក​ដែល​នៅក្នុង​ស្រះ​ចិញ្ចឹម​ត្រី​ឲ្យនៅ​ល្អ​ដដែល បង្កើត​អុកស៊ីសែន និង​ប្លង់តុង ។​
​ – ជួយ​កំចាត់​ជំងឺ ឬ​មេរោគ​ផ្សេងៗ ដែល​មាន​នៅក្នុង​ទឹក ដូចជា ចៃ​ត្រី ព្រូ​ន អៀន​ ដែល​ជា​ហេតុ​បង្ករ​ឲ្យមាន​អន្តរាយ​ដល់ ត្រី បង្កង និង​សត្វ​ផ្សេង​ទៀត​ដែល​យើង​ចិញ្ចឹម ។​
​ – បំបាត់​ក្លិនស្អុយ​ក្នុង​ទឹក​ដែល​បង្ករ​ឡើង​ដោយ​បាក់តេរី​អាក្រក់ ។​
​ ​ឃ​- ផ្នែក​បរិស្ថាន​
​ – ជួយ​បំបាត់​ក្លិនស្អុយ​ក្នុង​កសិដ្ឋាន​មាន ផ្នែក​កសិកម្ម ជលផល ផ្នែក​ឧស្សាហកម្ម និង​ការងារ​ទូទៅ (​ទីប្រជុំជន​) ។​
​ – ជួយ​បំបាត់​ក្លិន​ទឹកស្អុយ​ចេញពី​កសិដ្ឋាន រោងចក្រ សហគ្រាស និង​ទីប្រជុំជន ។​
​ – ជួយ​បំប្លែង​កំទេច​អាហារ​នៅតាម​ចង្ក្រាន​បាយ ហាង​លក់​អាហារ ឲ្យ​ជា​ប្រយោជន៍​ដល់​ការ​ចិញ្ចឹមសត្វ និង​អាហារ​របស់​រុក្ខជាតិ ។​
​ ​ង​- លើ​មនុស្ស (​ករណី​ចាំបាច់​)
​ – ព្យាបាល​ជំងឺ ឈឺ​ធ្មេញ (​យក​សំឡី​ផ្ដិត​មេ អ៊ី អ៊ិក្ស អិម ឲ្យ​សើម ញ៉ុក​ចូល​កន្លែង​ដែល​ឈឺ​) ។​
​ – ព្យាបាល​មាត់​មាន​ក្លិនស្អុយ (​យក​ទឹក​ក្ដៅ​អ៊ុនៗ ១ លីត្រ លាយ​មេ​អ៊ី អ៊ិក្ស អិម ២០ សេ​សេ​) ។​
​ – ព្យាបាល​ស្រែង​រមាស់ (​កោសឲ្យ​របកក្រមរ យក​មេ អ៊ី អ៊ិក្ស អិម ផ្ដិត​សំឡី​ជូត​ត្រង់នោះ​) ។​
​ – ទឹក​ស៊ីជើង ឬ​បាក់ផ្ដៅ ឬ​ប្រេះ​ជើង (​យក​ទឹក​ក្ដៅ​អ៊ុនៗ ២ លីត្រ លាយ​មេ អ៊ី អ៊ិក អិម ៤០០ សេ​សេ លាប ពេលព្រឹក និង​ពេល​ល្ងាច​) ។​
​ – ករណី​ប្រព័ន្ធ​លាមក​មិន​ប្រក្រតី (​រាគ ពុល​អាហារ​) បណ្ដាលមកពី​បើកឡាន​ផ្លូវ​ឆ្ងាយ បើ​គ្មាន​ថ្នាំ​ទេ យើង​អាច​ផឹក​មួយ​លើក ១០ សេ​សេ ១ ថ្ងៃ មួយដង ។​
​ – បើ​របួស ឬ​មុត​កាំបិត គ្រោះថ្នាក់​បណ្ដាលឲ្យ​ឈាម​ខ្លាំង ប្រើ​មេ អ៊ី អ៊ិក្ស អិម មាន​នាទី​ឃាត់ឈាម និង​រហ័ស​ជា​សះ​យ៉ាង​លឿន ។​




Advertisements

អំពីម្ចាស់ប្លក សាយ
សូមផ្តល់មតិសំរាប់ខ្ញុំ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: